ព័ត៌មានជាតិ

បុរសម្នាក់កាត់ដើមឈើ បណ្ដាលឲ្យរលំសង្កត់ស្លាប់មួយរំពេច

ព្រះវិហារ: កាលពីវេលាម៉ោង ១០ និង ០០នាទីព្រឹក ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ ស្ថិតភូមិពោធិ៍ទាប ឃុំម្លូព្រៃមួយ ស្រុកឆែប ខេត្តព្រះវិហារមានករណីបុរសម្នាក់ត្រូវដើមឈើបាក់សង្កត់ បណ្ដាលឲ្យស្លាប់។

ជនរងគ្រោះឈ្មោះ សន វុទ្ធី ភេទប្រុស អាយុ ៥២ ឆ្នាំ ជនជាតិខ្មែរ មុខរបរ កសិករ រស់នៅភូមិ/ឃុំខាងលើ ។

មូលហេតុ៖ កាត់ដើមឈើនឹងរណាយន្ត បណ្ដាលឲ្យបាក់រលំសង្កត់ចំក្បាលស្លាប់នៅនឹងកន្លែងកើតហេតុ។

ក្រោយកើតហេតុ សមត្ថកិច្ចបានចុះដល់ទីតាំងធ្វើការត្រួតពិនិត្យឃើញថាជនរងគ្រោះពិតជាស្លាប់ដោយដើមឈើបាក់សង្កត់ប្រាកដមែន និងបានប្រគល់សពឲ្យគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់