កោះកុងៈ កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៣និង៤៨នាទី មានករណីប៉ុនប៉ងរំលោភ មិនបានសម្រេច នៅចំណុចក្បែរស្ពាន អូរទឹកថ្លា ស្ថិតក្នុងភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង រហូតដល់ថ្ងៃទី៦ ខែតុលា ឆ្នាំ២០២១ វេលាម៉ោង ៩និង៣០នាទី ទើបជនរងគ្រោះមកដាក់ពាក្យបណ្ដឹង នៅប៉ុស្តិ៍នគរបាលរដ្ឋបាលឃុំជ្រោយប្រស់ ក្រោយពីទទួលបានពាក្យបណ្ដឹងកម្លាំងប៉ុស្តិ៍ ក៏បាន ហៅជនសង្ស័យមកប៉ុស្តិ៍ដើម្បីធ្វើការសួរបំភ្លឺ។
ជនរងគ្រោះឈ្មោះ ន. ស.ដ ភេទស្រី អាយុ ១៧ឆ្នាំ ជនជាតិខ្មែរ មុខរបរក្នុងបន្ទុកគ្រួសារ រស់នៅខេត្តកោះកុង។
ជនសង្ស័យឈ្មោះ ហុង សេងហួត ភេទប្រុស អាយុ ១៨ឆ្នាំ ជនជាតិខ្មែរ មុខរបរ ជាកម្មករសំណង់ មកពីភូមិបូរីដែកជោ ឃុំមេមុត ស្រុកមេមុត ខេត្តត្បូងឃ្មុំ បានមកស្នាក់នៅផ្ទះ ឈ្មោះ ប្រាក់ សុវណ្ណ(ហៅចន) ត្រូវជាឪពុកធម៌ ស្ថិតក្នុងភូមិថ្មីឃុំជ្រោយប្រស់ ហើយទៅធ្វើសំណង់ ភូមិជ្រោយប្រស់ ឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង។
បច្ចុប្បន្នកម្លាំងជំនាញ កំពុងកសាងសំណុំរឿងបញ្ជូនទៅការិយាល័យកណ្ដាលប្រឆាំងការ ជួញដូរមនុស្ស និងការពារអនីតិជនចាត់ការបន្ត៕
មតិយោបល់