ព័ត៌មានជាតិ

អុញនោះ! កំពុងតែសេពសមត្ថកិច្ចទៅដល់ឃាត់ខ្លួនហើយ មិនខ្វល់នូវតែញញឹមដាក់គ្នាទៀត

ភ្នំពេញ: កាលពីវេលាម៉ោង ១២ និង ៣៥នាទីយប់រំលងអធ្រាត្រឈានចូល ថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ ត្រង់ចំណុចបន្ទប់ជួលក្នុងផ្សារសុភមង្គល ស្ថិតសង្កាត់ទួលសង្កែទី១ ខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ សមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជាច្រើននាក់ពាក់ព័ន្ធករណីគ្រឿងញៀន។

ដំណើររឿង៖ នាពេលកន្លងមកបន្ទប់ជួលលេខ២១ក្នុងផ្សារសុភមង្គល តែងតែឃើញមានមនុស្សប្រុសស្រីចេញចូលមិនដែលដាច់ មានការសង្ស័យអ្នកនៅក្បែរបានប្រាប់សន្តិសុខផ្សារ ខណ:មកដល់វេលាខាងលើ សមត្ថកិច្ចប៉ុស្តិ៍ទួលសង្កែទី១កំពុងល្បាតក្នុងមូលដ្ឋាន សន្តិសុខបើកសោនាំសមត្ថកិច្ចចូលដល់បន្ទប់ស្រាប់តែឃើញជនសង្ស័យប្រុស៣នាក់ ស្រី១នាក់កំពុងសេពសារធាតុញៀន ក៍ឃាត់ខ្លួនតែម្ដង។

វត្ថុតាងដកហូតបាន៖
-ក្រាមសថ្លា១កញ្ចប់ធំ
-សម្ភារ:ប្រើប្រាស់
-ម៉ូតូ១គ្រឿង ។

ក្រោយកើតហេតុ សមត្ថកិច្ចបាននាំខ្លួនជនសង្ស័យទាំង៤នាក់ទៅសួរនាំនៅប៉ុស្តិ៍ ដើម្បីចាត់ការតាមនីតិវិធីច្បាប់៕

មតិយោបល់