ព័ត៌មានជាតិ

សមត្ថកិច្ចឃាត់ខ្លួននារីស្រស់ស្អាតអ៊ុតសក់ម្នាក់ ជាអ្នកជួញដូរសារធាតុញៀន និងអ្នកមកទិញចំនួន ៣០នាក់ នៅខណ្ឌឫស្សីកែវ

ភ្នំពេញ: ដោយអនុវត្តតាមបទបញ្ជាជាប្រចាំរបស់លោក ស ថេត អគ្គស្នងការរង និងជាស្នងការនគរបាលរាជធានីភ្នំពេញ នៅថ្ងៃទី២៧ ខែកុម្ភ: ឆ្នាំ២០២០ វេលាម៉ោង ១៩និង០០នាទី ដោយមានការអនុញ្ញាតពីលោក សឿន មុន្នីរត្ន័ ព្រះរាជអាជ្ញារង នៃអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ បានឲ្យមន្ត្រីអនុវត្តច្បាប់ នៃការិយាល័យប្រឆាំងគ្រឿងញៀន ចុះអនុវត្តវិធានការបង្ក្រាបជាក់ស្តែង ករណីជួញដូរគ្រឿងញៀនខុសច្បាប់ នៅចំណុចសំណង់មិនរៀបរយ ក្រោយប៉ុស្តិ៍ទួលសង្កែ១ ផ្លូវលំ ភូមិផ្សាររតូច សង្កាត់ទួលសង្កែ១ ខណ្ឌប្ញស្សីកែវ រាជធានីភ្នំពេញ នៅពេលកម្លាំងសមត្ថកិច្ចយើងចុះទៅដល់ ឃាត់ខ្លួនជនសង្ស័យ ២នាក់ ស្រីម្នាក់ ។
១/ឈ្មោះ ឡេង សុភួង ភេទប្រុស អាយុ ៣១ឆ្នាំ មុខរបរ មិនពិត ជនជាតិខ្មែរ
២/ឈ្មោះ ឃុន សូវីហ្សា ភេទស្រី អាយុ ២៣ឆ្នាំ មុខរបរ អ៊ុតសក់ ជនជាតិខ្មែរ ។
និងដោយបានការអនុញ្ញាតពីលោក សឿន មុនីរ័ត្ន បានឲ្យកម្លាំងសមត្ថកិច្ចបន្តធ្វើរដ្ឋបាលនៅចំណុចខាងលើ ឃាត់ខ្លួនជនសង្ស័យដែលចូលមកទិញថ្នាំញៀនបានចំនួន ៣០នាក់ទៀត។

វត្ថុតាងដកហូតរួមមាន៖
១-ក្រាមពណ៌សថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៣១កញ្ចប់(តូច ២៦កញ្ចប់តូច និង ៤កញ្ចប់ធំល្មម និង ធំ ១) ជារបស់ឈ្មោះ ឡេង សុភួង។
២-ក្រាមពណ៌ស ថ្លាសង្ស័យជាគ្រឿងញៀនចំនួន ៣កញ្ចប់តូច ជារបស់ឈ្មោះ ឃុន សូវីហ្សា។
៣-ជញ្ជីងថ្លឹងថ្នាំ ១ ។
៤-ឧបករណ៍ជក់ ចំនួន ១។
៥-ដែកកេសចំនួន ចំនួន ៥។

បច្ចុប្បន្នជនសង្ស័យកំពុងឃាត់ខ្លួននៅការិយាល័យប្រឆាំងគ្រឿងញៀន ដើម្បីធ្វើការសាកសួរបន្ដតាមនីតិវិធី៕

មតិយោបល់