ព័ត៌មានជាតិ

ម៉ូតូសណ្ដោងរ៉ឺម៉ក បុកម៉ូតូ បណ្ដាលរបួសធ្ងន់ប្រុសស្រី ៣នាក់ នៅខេត្តកំពង់ស្ពឺ

កំពង់ស្ពឺ: កាលពីថ្ងៃទី ២៨ ខែកុម្ភ: ឆ្នាំ២០២០ នៅលើផ្លូវក្រាលកៅស៊ូ 1KS1 ត្រង់ចំណុចភូមិត្រពាំងកក់ ឃុំក្រាំងចេក ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ មានករណីគ្រោះថ្នាក់ចរាចរណ៍ រវាងម៉ូតូសណ្ដោងរ៉ឺម៉ក បើកបុកម៉ូតូ។

ហេតុការណ៍នេះ បានបណ្ដាលឲ្យរបួសធ្ងន់ប្រុស២នាក់ និងស្រីម្នាក់។

ដំណើររឿង៖ មុនកើតហេតុ គេឃើញមានម៉ូតូ១ គ្រឿង ម៉ាកហុងដា C100 (1999) ពណ៌ព្រីងទុំ គ្មានផ្លាកលេខ (សណ្តោងរ៉ឺម៉ក) បើកបរដោយឈ្មោះ ភឺន សុខអាន ភេទប្រុស អាយុ ២៩ឆ្នាំ (របួសធ្ងន់) រស់នៅភូមិច្រកពពូល ឃុំជំពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ធ្វើដំណើរពីលិចទៅកើត។

លុះមកដល់ចំណុចកើតហេតុ បានបើករេចង្កូតទៅបុកម៉ូតូ១គ្រឿតទៀត ម៉ាកហុងដា C125 (2017) ពណ៌ខ្មៅ ពាក់ផ្លាកលេខ កំពង់ស្ពឺ 1J-7604 បើកបរដោយឈ្មោះ ញឹក ប៊ុនឆៃ ភេទប្រុស អាយុ ២១ ឆ្នាំ (របួសធ្ងន់) ឌុបមនុស្សម្នាក់ ឈ្មោះ រឿន អេនជី ភេទស្រី អាយុ ១៨ ឆ្នាំ (របួសធ្ងន់) អ្នកទាំងពីរ រស់នៅភូមិច្រកពពូល ឃុំជំពូព្រឹក្ស ស្រុកឧដុង្គ ខេត្តកំពង់ស្ពឺ ធ្វើដំណើរបញ្រ្ចាសទិសគ្នា។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកដល់ ទាក់ទងជំនាញឲ្យចុះវាស់វែង យកវត្ថុតាង ទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋាបាលក្រាំងចេក ដើម្បីរង់ចាំដោះស្រាយតាមផ្លូវច្បាប់៕

មតិយោបល់