ភ្នំពេញៈ នៅវេលាម៉ោង ៣រសៀលថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ ៣៧១ ព្រំប្រទល់ខណ្ឌមានជ័យ និងខណ្ឌដង្កោ ចាប់ពីចំណុចផ្សារប៉េសេ រហូតដល់មុខវត្តពោធិ៍ញាណ រៀងរាល់ថ្ងៃសៅរិ៍ ចន្លោះម៉ោង ៥ល្ងាច តែងតែមានករណីស្ទះចរាចរណ៍យ៉ាងខ្លាំង។
ខណៈនៅទីនោះ គេសង្កេតឃើញសមត្ថកិច្ច ពេលខ្លះ ចុះសម្រួលចរាចរណ៍ពីរបីនាក់ប៉ុណ្ណោះ ជួនកាលគឺគ្មានតែម្ដង ទុកឲ្យប្រជាពលរដ្ឋ ធ្វើតួនាទីជំនួសក៏មាន។
ករណីនេះដែរ បានធ្វើឲ្យពលរដ្ឋរិះគន់ទៅលោកអភិបាលខណ្ឌមានជ័យ និងលោកស្រីអភិបាលខណ្ឌដង្កោថា ដោះស្រាយរឿងខាងលើ មិនចេញ ព្រមទាំងមិនដែរឃើញ ដឹកនាំមន្ត្រីក្រោមឱវាទ ចុះមកសម្រួលចរាចរណ៍ថែមទៀត ហាក់បីដូចជាសម្ងំស្ងាត់ឲ្យឈឹង ចាំតែថ្នាក់ក្រោមរាយការណ៍ប្រាប់ប៉ុណ្ណោះ ទោះពេលខ្លះ ពលរដ្ឋថតបង្ហោះ Facebook យ៉ាងណាក៏ដោយ ក៏មិនអើពើយកភ្នែកមើលដែរ ប្រហែលជាលោកចៅហ្វាយខណ្ឌ និងលោកស្រីអភិបាលខណ្ឌ មិនដែលជិះតាមផ្លូវហ្នឹងហើយមើលទៅ បានជាមិនខ្វល់សុខទុក្ខពលរដ្ឋស្ទះផ្លូវរាប់ម៉ោង ជាពិសេស អ្នកមានកូនតូច ឃើញយំពេញផ្លូវ សង្ឃឹមថា លោកទាំងពីរ នឹងមិនបណ្ដែតបណ្ដោយឲ្យមានបញ្ហាខាងលើកើតមានតទៅទៀត៕
មតិយោបល់