ព័ត៌មានជាតិ

របួសធ្ងន់ម្នាក់ករណីគ្រោះថ្នាក់ចរាចរណ៍រវាងរឺម៉កម៉ូតូនិងម៉ូតូនៅតាកែវ

តាកែវ: នៅវេលាម៉ោង២និង៥៥ នាទី ថ្ងៃទី២៩ ខែ កុម្ភ: ឆ្នាំ២០២០ នៅដងលើផ្លូវលំ ដែលស្ថិតនៅក្នុងភូមិ ត្រពាំងស្រង់ ឃំុ ព្រះបាទជាន់ជុំ ស្រុកគិរីវង់ ខេត្ត តាកែវ មានករណីគ្រោះថ្នាក់ចរាចរណ៍រវាងរឺម៉កម៉ូតូនិងម៉ូតូមានទិសដៅបញ្ច្រាស់ទិសគ្នា ពីត្បូងទៅជើង។
១. អ្នកបើកបររឺម៉កម៉ូតូឈ្មោះ ស៊ឹប ហ៊ាល អាយុ 55 ឆ្នាំ ភេទប្រុស មុខរបរ កសិករ រស់នៅក្នុងភូមិ ត្រពាំងស្រង់ ឃុំព្រះបាទជាន់ជុំ ស្រុកគិរីវង់ មិនពាក់មួកសុវត្ថិភាព មិនត្រូវរងរបួសស្នាមទេ ។
-ម៉ូតូរឺម៉កម៉ាកស៊ីទី សេ100 ពណ៌ក្រហម គ្មានពាក់ស្លាកលេខ ធ្វើដំណើរពីត្បូងទៅជើង ។
២.អ្នកបើកបរម៉ូតូឈ្មោះ ប៊ុន លីហួរ ភេទ ប្រុស អាយុ 19ឆ្នាំ មុខរបរ កសិករ រស់នៅភូមិ តាពោធិ៍ ឃុំក្រពុំឈូក ស្រុកកោះអណ្ដែត ខេត្តតាកែវ ពាក់មួកសុវត្តិភាព ត្រូវរងរបួសធ្ងន់ បានបញ្ជូនទៅព្យាបាលនៅមន្ទីពេទ្យខេត្តតាកែវ និងមានដឹកអ្នករួមដំណើរម្នាក់ឈ្មោះ សោម លីហួរ ភេទស្រី អាយុ 17ឆ្នាំ មុខរបរ សិស្ស រស់នៅភូមិ ភ្នំក្រពើ ឃុំព្រៃរំដេង ស្រុកគិរីវង់ ខេត្តតាកែវ មិនត្រូវរងរបួសស្នាមទេ ។
-ម៉ូតូម៉ាកហុងដាសេ125 ពណ៌ខ្មៅ សេរី2017 ស្លាកលេខ ត.ក1M-4629 ធ្វើដំណើរពីជើងទៅត្បូង ។
_ មូលហេតុ ដែលគ្រោះថ្នាក់ចរាចរណ៍បណ្ដាលមកពីអ្នកបើកបរម៉ូតូរឺម៉ក់ជែងវ៉ាក្នុងស្ថានភាពគ្រោះថ្នាក់។
រីឯវត្ថុតាងម៉ូតូរឺម៉កនិងម៉ូតូទាំងពីរគ្រឿងត្រូវបានដកហូតរក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកគិរីវង់ជាបណ្ដោះអាសន្ន និងកំពុងស្រាវជ្រាវបំពេញសំណុំរឿងតាមនិតិវិធី ៕

 

មតិយោបល់