ព័ត៌មានជាតិ

អាសូរណាស់! បុរសម្នាក់ខំខ្ចីលុយធនាគារទិញ Pass App រត់ ដើម្បីដោះស្រាយជីវភាពគ្រួសារ ត្រូវរថយន្តមិនចាំម៉ាកកៀរធ្លាក់ប្រឡាយ

ភ្នំពេញៈ (ព័ត៌មានបឋម) នៅវេលាម៉ោង ៥និង៤០នាទីព្រឹកថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ភូមិព្រែកជ្រៃ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ ភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តមិនចាំម៉ាកកៀរម៉ូតូ Pass App បណ្តាលឲ្យធ្លាក់ចូលប្រឡាយទឹករងការខូចខាត និងម្ចាស់រងរបួស ។

យោងតាមប្រភពព័ត៌មានពីម្ចាស់ Pass App បានឲ្យដឹងថា ម៉ូតូ Pass App នោះខ្លួនបានខ្ចីលុយធនាគារមកទិញ ដើម្បីធ្វើការរត់ក្រែងបានប្រាក់ខ្លះ ចិញ្ចឹមជីវិតគ្រួសារ ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងខាង ឃើញថា ដោយមិនប៉ះសម្បត្តិរដ្ឋ ក៏ឲ្យម្ចាស់ធ្វើការស្ទូចយកទៅជួសជុល៕

មតិយោបល់