ព័ត៌មានជាតិ

រថយន្តមិនចាំម៉ាកបើកបុកម៉ូតូពីក្រោយ បណ្ដាលឲ្យយុវជនម្នាក់ស្លាប់ភ្លាមៗ

ព្រះវិហារៈ នៅថ្ងៃទី១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោងប្រហែល ៦និង៤០នាទីយប់ មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្កឡើងដោយរថយន្តបុកម៉ូតូពីក្រោយក្នុងទិសដៅស្របគ្នា ពីជើងទៅត្បូង លើផ្លូវជាតិលេខ៦២ ចន្លោះបង្គោលគីឡូម៉ែត្រលេខ១៥៧-១៥៨ ក្នុងភូមិថ្នល់បែក(តាកឹង) ឃុំថ្មី ស្រុកគូលែន ខេត្តព្រះវិហារ បណ្ដាលឲ្យស្លាប់មនុស្សម្នាក់ ។

ជនរងគ្រោះឈ្មោះ រិន វិឆ័យ ភេទប្រុស អាយុ ២៤ឆ្នាំ ជនជាតិខ្មែរ សញ្ជាតិខ្មែរ មុខរបរ កសិករ មានទីលំនៅបច្ចុប្បន្នភូមិ/ឃុំ/ស្រុកគូលែន ខេត្តព្រះវិហារ ស្លាប់នៅនឹងកន្លែងកើតហេតុ បើកបរម៉ូតូម៉ាក ហុងដា សេ១២៥ ពណ៌ខ្មៅ ស៊េរីឆ្នាំ២០១៦ ពាក់ផ្លាកលេខ ព្រះវិហារ 1C-3251 លេខតួ/លេខម៉ាស៊ីន9637184 រងការខូចខាតផ្នែកខាងមុខ និងខាងក្រោយទាំងស្រុង ។
រថយន្តបង្កមិនចាំម៉ាក បានបើករត់គេចក្រោយពីកើតហេតុរួច។

ក្រោយពេលកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែងយកវត្ថុតាងទៅរក្សាទុក នៅប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មី ដើម្បីកសាងសំណុំរឿងដោះស្រាយតាមនីតិវិធី ចំណែកសព ប្រគល់ជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕

មតិយោបល់