ព័ត៌មានជាតិ

អាសូរកូនស្រី ថ្លើមថ្លៃ! ម្ដាយឪពុកមិននៅ ទៅធ្វើការខេត្តបាត់ ស្រាប់អគ្គិភ័យផ្ទះខ្ទេចគ្មានសល់

កំពង់ចាម: ​ នៅថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១០និង៣០នាទីព្រឹក មានករណីអគ្គិភ័យមួយ នៅចំណុចភូមិតាប៉ាង៣ ឃុំតាប្រុក ស្រុកចម្ការលើ ខេត្តកំពង់ចាម ។

ម្ចាស់ផ្ទះរងគ្រោះឈ្មោះ ង៉េន ស្រី ភេទ ស្រី អាយុ ៥១ ឆ្នាំ ជាតិខ្មែរ នៅភូមិ-ឃុំកើតហេតុ ប្រភេទសំណង់ សង់អំពីឈើ ប្រក់ស័ង្កសី ជញ្ជាំងស័ង្កសី (រនាបឈើ) ។ អំទ្បុងពេលកើតហេតុ ម្ចាស់មិននៅផ្ទះទេ គឺទៅធ្វើការនៅខេត្តព្រះសីហនុ នៅតែកូនឈ្មោះ ឈឿន ធា ភេទ ស្រី អាយុ ២៥ ឆ្នាំប៉ុណ្ណោះ។

ការខូចខាតរួមមាន៖ ផ្ទះទំហំ ៥ម៉ត្រ × ៧ម៉ែត្រ (ឆេះទាំងស្រុង) ព្រមទាំងសម្ភារ:ប្រើប្រាស់ ឯកសារមួយចំនួន ។

មូលហេតុ៖ បណ្ដាលមកពីផ្ទុះចរន្តអគ្គិសនី។

ក្រោយពីទទួលពត៌មានភ្លាមៗ កម្លាំងជំនាញអធិការដ្ឋាន បានដឹកនាំកម្លាំង និងរថយន្ដពន្លត់អគ្គិភ័យ ០១ គ្រឿង ចុះទៅអន្ដរាគមន៍ ដល់ទីតាំងខាងលើ ដោយគ្រប់គ្រងស្ថានការណ៍បានទាំងស្រុង នៅវេលាម៉ោង ១១និង០០នាទី ។

ក្នុងកិច្ចប្រតិបត្តិការនេះ ប្រើប្រាស់រថយន្តពន្លត់អគ្គិភ័យ០១ គ្រឿង អស់ទឹក០១ឡាន៕

មតិយោបល់