កំពង់ស្ពឺៈ កាលពីថ្ងៃទី០៤ ខែមករា ឆ្នាំ២០២១ វេលាម៉ោង៥និង៣០ នាទី កំលាំងនគរបាលផ្នែកគ្រឿងញៀននៃអធិការដ្ឋាននគរបាលស្រុកបសេដ្ឋ បានល្បាតមក ដ ល់ចំណុចភូមិចំរេីនផល ឃុំពោធិម្រាល ឃេីញមុខ ស ញ្ញាសង្ស័យ បីនាក់ កំពុង ជុំគ្នា រួចបានហៅសួរនាំ ស្រាប់ តែជនសង្ស័យឈ្មោះ នូ សារ៉េត ភេទប្រុស អាយុ៣៦ឆ្នាំ ស្ទុះមក ដាល់នគរបាលទាំង កម្រោលត្រូ វចំផ្ទៃមុខយ៉ាងដំណំ បណ្តាលអោយដួលនិងរងរបួ ស រួចជនសង្ស័យ បានរត់គេចខ្លួនបាត់ ។
ក្រោយកើតហេតុសមត្ថកិច្ចបានបន្ដឆែកឆេរ និងឃាត់ខ្លួនបក្ខពួកម្នាក់ក្នុងចំណោម ៣ នាក់ មានឈ្មោះ ម៉ន សុភាក់ ភេទប្រុស អា យុ២៥ឆ្នាំ រកឃេីញ ចម្ពាមកៅស៊ូ មួយនិងគ្រាប់ ថ្មមួ យចំនួន តាមចម្លេីយ សារភាពថា ពួកគេ បាន ប្រេី ប្រាស់គ្រឿងញៀនមុនពេលសមត្ថកិច្ចមកដល់ បញ្ជាក់ កន្លង មក មានករណីគប់ បាញ់ កញ្ចក់រថយន្ដជាញឹកញាប់ ដែលចំណុចនេះអាច ជាប់ពាក់ព័ន្ធ និងក្រុម ក្មេង ទំនើង ដែលតែងតែប្រេី ប្រាស់គ្រឿងញៀនរួចចេញធ្វេីសកម្មភាព ។
ករណី ខាងលើ សមត្ថកិច្ច បានបញ្ជូនជនសង្ស័យមក កាន់អធិ ការដ្ឋាន នគរបាល ស្រុក ដេីម្បីសាកសួរ តេ ស្ត ទឹក នោម រកសារធាតុញៀន (+) និងចំណាត់ការ តាមនីតិវិធី បន្ដស្រាវជ្រាវរកជនដៃដល់បក្ខពួក ក្នុងករណីប្រេីហឹង្សាដោយ ចេតនា មកលើសមត្ថកិច្ច ៕


មតិយោបល់