ព័ត៌មានជាតិ

ឃាត់ខ្លួនកូនប្រុសម្នាក់ គំរាមម្តាយទារលុយ ទិញថ្នាំញៀនប្រើប្រាស់មិនបាន យកសាំងមួយដបចាក់ដុតផ្ទះ

កណ្តាល: នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០២១ វេលាម៉ោង១៤ និង២០នាទី មានករណីកូនប្រុសម្នាក់ គំរាមកំហែងម្តាយ ទារលុយទៅទិញថ្នាំញៀនប្រើប្រាស់មិនបាន ស្រាប់តែយកសាំងមួយដបមកចាក់ដុតផ្ទះ ចំណុចផ្ទះជនងគ្រោះ ស្ថិតនៅភូមិអំពិលទឹក ឃុំកំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល ។

ជនរងគ្រោះឈ្មោះ គា ហេង ភេទស្រី អាយុ៥៥ឆ្នាំ ជនជាតិខ្មែរមុខរបរ មេផ្ទះនៅភូមិ អំពិលទឹក ឃុំ កំពង់ភ្នំ ស្រុកលើកដែក ខេត្តកណ្តាល (ត្រូវជាម្តាយ) ។ ចំណែកជនសង្ស័យត្រូវជាកូនឈ្មោះ រិទ្ធ សុភាព ភេទប្រុសអាយុ៣១ឆ្នាំ ជនជាតិខ្មែរមុខរបរ មិនពិតប្រាកដមា នទីលំនៅភូមិ-ឃុំកើតហេតុខាងលើ(ឃាត់ខ្លួន)។

វត្តុតាងចាប់យករួមមាន៖ ហិបឈើ ចំនួន០១,ចង្ក្រាន ហ្គាស ចំនួន ០១ និងកំប៉ុងហ្គាស ចំនួន០១,ចាន ចំនួន០៣,គម្របកង្ហារចំនួន០១
,ដបសាំង ចំណុះ ០១ លីត្រ ចំនួន ០១ ។

សភាពនៃរឿងហេតុ៖ នៅថ្ងៃកើតហេតុខាងលើ ជនសង្ស័យឈ្មោះ រិទ្ធ សុភាព ស្រវឹងស្រា បានយកសាំងចំនួនមួយដប មកចាក់ដុតផ្ទះ និងសម្ភារ:នៅក្នុងផ្ទះមួយចំនួន តែត្រូវបានអ្នកជិតខាងជួយពន្លត់ទាន់ ចំណែកជនសង្ស័យឈ្មោះ រិទ្ធ សុភាព ក្រោយពីកើតហេតុបានរត់គេចខ្លួនបាត់តែម្តង ។ លុះមកដល់ថ្ងៃទី១២ ខែមករា ឆ្នាំ២០២១ វេលាម៉ោងប្រហែល១៤ និង០០នាទី ជនសង្ស័យឈ្មោះ រិទ្ធ សុភាព បានចូលមកផ្ទះវិញរករឿង ហើយបានវាយបំផ្លិចបំផ្លាញ សម្ភារ:ក្នុងផ្ទះម្តងទៀត និង គំរាមកំហែងទារលុយម្តាយ ដើម្បីយកទៅទិញថ្នាំញៀនប្រើប្រាស់ តែម្តាយមិនឲ្យ ក៏រករឿងដុតផ្ទះជាលើកទី២ ពេលនោះម្តាយជនសង្ស័យ ក៏តេទូរស័ព្ទមកប្តឹងសមត្ថកិច្ច ឲ្យធ្វើការឃាត់ខ្លួន កូនប្រុសរបស់គាត់ឈ្មោះ រិទ្ធ សុភាព ចាត់ការតាមនីតិវិធីតែម្តង៕

មតិយោបល់