ភ្នំពេញៈ កម្លាំងនគរបាលខណ្ឌទួលគោក ដាក់គោលដៅរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក បានឃាត់ខ្លួនជនសង្ស័យម្នាក់។
ប្រតិបត្តិការនេះ បានធ្វើទ្បើងកាលវេលាម៉ោង ១០និង៣០នាទីយប់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ២១៧ ត្រង់ចំណុចសណ្ឋាគារឈូកទិព្យ ក្នុងសង្កាត់ផ្សារដើមគរ ខណ្ឌទួលគោក។
ជនសង្ស័យទី១ឈ្មោះ ម៉ា ដារត្ន័ ភេទប្រុស អាយុ២២ឆ្នាំ មុខរបសន្តិសុខ ស្នាក់នៅជិតកាល់ម៉ែត្រ ខណ្ឌដូនពេញ។
វត្ថុតាងដកហូតបានរួមមាន៖
-ដែកចុងស្រួច
-ប្រដាប់កាច់កម៉ូតូ១
-ម៉ូតូមួយគ្រឿង ម៉ាកឃ្លីច ពណ៌ក្រហមលាយខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 1W -6597 ដែលជនសង្ស័យជិះធ្វើសកម្មភាព ។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ បានជិះម៉ូតូខាងលើ មកដល់គោលដៅត្រួតពិនិត្យ ដោយធ្វើដំណើរពីជើងទៅត្បូង ខណៈនោះ កម្លាំងសមត្ថកិច្ច ឃើញមានការសង្ស័យ ក៏បានឃាត់ឲ្យឈប់ រួចធ្វើការឆែកឆេរ រកឃើញដែកសំប៉ែតចុង.ក ទើបឃាត់ខ្លួនតែម្ដង។
បច្ចុប្បន្នជនសង្ស័យខាងលើ រួមទាំងវត្ថុតាង ត្រូវសមត្ថកិច្ចនាំខ្លួន ទៅកាន់អធិការដ្ឋានខណ្ឌទួលគោក ដើម្បីកសាងសំណុះរឿង បញ្ជូនខ្លួនទៅសាលាដំបូងរាជធានីភ្នំពេញ ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់