អាមេរិកៈ ចំនួនអ្នកស្លាប់ ដោយសារវីរុសកូរ៉ូណា នៅអាមេរិក បានកើនឡើងដល់ ៦ នាក់ហើយ កាលពីថ្ងៃច័ន្ទ ដោយសារការចម្លងរោគ បានរាលដាល នៅប៉ែកពាយព្យតំបន់ប៉ាស៊ីហ្វិករបស់ប្រទេស ហើយនឹងបន្តដល់ទូទាំងពិភពលោក។ នេះបើយោងតាមសារព័ត៌មាន Channel News Asia ចេញផ្សាយនៅថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០។
យោងតាមទីភ្នាក់ងារសុខភាព UN បានឲ្យដឹងថា នៅទូទាំងពិភពលោកមនុស្សជិត ៣,១០០ នាក់ កំពុងស្ថិតក្នុងសភាពធ្ងន់ធ្ងរ ដោយសារជំងឺនេះ ដែលវាជាការបង្ហាញយ៉ាងច្បាស់ នៃវិបត្តិកំពុងលេចទ្បើង ត្រូវបានកត់ត្រានៅខាងក្រៅប្រទេសចិន ខណៈដែលចំនួនអ្នកស្លាប់ នៅក្នុងប្រទេសនេះ មានការធ្លាក់ចុះ។
អង់ដូរ៉ា សាធារណរដ្ឋឆែក ឥណ្ឌូនេស៊ី ហ្ស៊កដានី ឡេតូនីព័រ ទុយហ្កាល់ ទុយនីស៊ី និងអារ៉ាប់ប៊ីសាអូឌីត ស្ថិតក្នុងចំណោមប្រទេស ដែលមានរបាយការណ៍បញ្ជាក់ពីករណីឆ្លងដំបូងនៃជំងឺនេះ របស់ពួកគេ រួមជាមួយប្រទេសសេណេហ្គាល់ផងដែរ។
សូមជំរាបថា តួលេខអ្នកស្លាប់ទាំងអស់ នៅសហរដ្ឋអាមេរិក បានកើតឡើងនៅរដ្ឋធានីវ៉ាស៊ីនតោន ជាកន្លែងដែលក្រុមមន្រ្តី បានព្រមានដល់ប្រជាជនខ្លួនថា ការប្រយុទ្ធប្រឆាំងនឹងជំងឺនេះ បានផ្លាស់ប្តូរពីទប់ស្កាត់ ទៅជាការកាត់បន្ថយវិញ៕
មតិយោបល់