ព័ត៌មានជាតិ

រថយន្តស្ទូចបុកស្រ្តីម្នាក់ ជិះម៉ូតូទៅទិញបាយហូប បណ្ដាលឲ្យស្លាប់បន្សល់ទុកកូនភ្លោះ ២នាក់ កំព្រា ចំណែកប្ដីឱបសពប្រពន្ធទ្រហោយំ ទាំងអារម្មណ៍ក្ដុកក្ដួល

ភ្នំពេញ: (ព័ត៌មានបឋម) នៅវេលាម៉ោង ១២និង១០នាទីថ្ងៃត្រង់ ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ម្ដុំទល់មុខវត្តក្រាំងធ្នង់ សង្កាត់គោកឃ្លៀង ខណ្ឌសែនសុខ រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយរថយន្តស្ទូច បានបុកស្រ្តីម្នាក់ មានអាយុ ២៩ឆ្នាំ ខណ:ជិះម៉ូតូទៅទិញបាយហូប បណ្ដាលឲ្យរងរបួសធ្ងន់ ដោយសារស្ថានភាពរបួសធ្ងន់ធ្ងរពេកបានស្លាប់ពាក់កណ្ដាល បន្សល់ទុកកូនភ្លោះ ២នាក់កំព្រា ចំណែកសព ត្រូវបានក្រុមគ្រួសារ ដឹកយកទៅធ្វើបុណ្យឯខេត្តកំពង់ចាម រីឯតៃកុង និងរថយន្ត ម៉ូតូ ជំនាញការិយាល័យចរាចរណ៍ យកទៅរក្សាទុកដើម្បីចាត់ការតាមនីតិវិធីច្បាប់។

មូលហេតុ៖ មិនទាន់ដឹង ។

ករណីនេះប្ដីបានត្រឹមតែឱបសពប្រពន្ធជាទីស្រឡាញ់ទ្រហោយំ ទាំងអារម្មណ៍ក្ដុកក្ដួល៕

មតិយោបល់