បាត់ដំបងៈ ករណីធ្វើអត្តឃាតចង.ក បង្កការភ្ញាក់ផ្អើលនៅ ថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង ១២និង៣៥នាទី នៅចំណុចក្រុមទី១៦ ភូមិថ្មី ឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង នៅលើដើមតាសេកកំពស់៦ម៉ែត្រ ខាងក្រោយផ្ទះចំងាយ១០ម៉ែត្រ។
សពឈ្មោះ ឆេង លីឈាន ភេទប្រុស អាយុ ១៩ឆ្នាំ រស់នៅភូមិថ្មីឃុំតាម៉ឺន ស្រុកថ្មគោល ខេត្តបាត់ដំបង។
តាមការបំភ្លឺរបស់ម្ដាយឈ្មោះយង់ យ៉ាត ភេទស្រី អាយុ៤៩ឆ្នាំ បានបំភឺ្លថា នៅថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១១និង០០នាទី ខ្លួនកំពុងធ្វើម្ហូបហើយបានស្ដីបន្ទោសកូនឈ្មោះឆេង លីឈាន ហាមមិនអោយទៅដាក់អង្គប់កណ្ដុរ ពេលនោះវាខឹងខ្លួនស្ដីបន្ទោស ក៏បានដើរទៅខាងក្រោយផ្ទះបាត់ទៅ ក្រោយមកខ្លួនធ្វើម្ហូបរួចក៏ដើរទៅហៅកូនលីឈានមកហូបបាយ ពេលទៅដល់ក្រោយផ្ទះមិនឃើញកូន ភ្លាមនោះខ្លួនមើលទៅលើដើមតាសេកស្រាប់តែឃើញកូនចងកនៅជាប់នឹងមែកដើមតាសេកតែម្ដង។
តាមការសន្និដ្ឋានជនរងគ្រោះស្លាប់ដោយធ្វើអត្តឃាតចង.ក។
មូលហេតុៈ ជនរងគ្រោះខឹងម្ដាយស្ដីបន្ទោស ។
បច្ចុប្បន្នសពជនរងគ្រោះត្រូវបានសមត្ថកិច្ចប្រគល់ជូនឪពុកម្ដាយធ្វើបុណ្យតាមប្រពៃណី៕
មតិយោបល់