ភ្នំពេញៈ យោងតាមផេកការិយាល័យផ្សព្វផ្សាយ តាមបណ្តាញសង្គម បានឲ្យដឹងថា បុរសម្នាក់នេះ (ក្នុងរូប) គាត់បានធ្វើដំណើរបញ្ជ្រាសទិស នៅត្រង់ចំណុចផ្លូវជាតិលេខ១ កែងផ្លូវថៃហ្គ័រ សង្កាត់ព្រែកឯង ត្រូវបង់ផាកពិន័យ ១០ម៉ឺនរៀល នេះជាកំហុសរបស់គាត់ ក្នុងការបើកបរមិនប្រកាន់ស្តាំ (បើមានគ្រោះថ្នាក់ចៃដន្យណាមួយ កើតឡើង នោះគាត់ហ្នឹងទៅជាយ៉ាងណា?)។
ប៉ុន្តែស្របពេល ដែលលោកអធិការនគរបាលខណ្ឌច្បារអំពៅ ចុះមកពិនិត្យមើល តាមគោលដៅបង់ផាកពិន័យ ល្មើសច្បាប់ ចរាចរណ៍ផ្លូវគោកឃើញថា គាត់ទទួលស្គាល់កំហុស ដែលខ្លួនបានប្រព្រឹត្ត ហើយគ្មានលុយគ្រប់ សម្រាប់បង់ផាកពិន័យ ខណៈនោះលោកអធិការនគរបាលខណ្ឌច្បារអំពៅ បានជួយ៥ម៉ឺនរៀល សម្រាប់បង្គ្រប់តាមតម្លៃផាកពិន័យ ហើយថែមបានទាំងអប់រំ ពន្យល់ណែនាំ សូមឲ្យគោរពច្បាប់ចរាចរណ៍ ផ្លូវគោកទាំងអស់គ្នា ពេលធ្វើដំណើរតាមផ្លូវទោះ ជិតឬឆ្ងាយក៏ដោយ កុំធ្វើចឹងទៀត អាចនាំឲ្យមានគ្រោះថ្នាក់ ដល់អាយុជីវិតខ្លួន និងគ្រួសារផង៕
មតិយោបល់