ឧត្តរមានជ័យៈ កាលពីរសៀលថ្ងៃទី២ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង ខេត្តឧត្តរមានជ័យ សមត្ថកិច្ចឃាត់ខ្លួនគ្រូពេទ្យម្នាក់ ក្រោយពីព្យាបាលជំងឺខុសបច្ចេកទេស បណ្តាលឲ្យបុរសម្នាក់ស្លាប់ ក្នុងបន្ទប់ថែទាំវេជ្ជសាស្ត្រឯកជន ពិគ្រោះព្យាបាលជំងឺមនុស្សចាស់ និងកុមារ០១កន្លែង។
ជនរងគ្រោះឈ្មោះ ឈន់ ឈយ ភេទប្រុស អាយុ៧២ឆ្នាំ រស់នៅភូមិចារ ឃុំលំទង ស្រុកអន្លង់វែង។ ចំណែកជនសង្ស័យឈ្មោះ អ៊ុក រ៉ែន ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរគ្រូពេទ្យ រស់នៅភូមិគោកសំព័រ ឃុំលំទង ស្រុកអន្លង់វែង។
ក្រោយឃាត់ខ្លួន ជនសង្ស័យ ត្រូវបាននាំខ្លួនយកសួរនាំ ដើម្បីកសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕
មតិយោបល់