ព័ត៌មានជាតិ

ស្ត្រីម្នាក់ជិះម៉ូតូដួល ត្រូវរថយន្តបុកពីក្រោយ បណ្ដាលឲ្យរងរបួសធ្ងន់

ភ្នំពេញ: កាលពីវេលាម៉ោង ១២និង៤០នាទី ថ្ងៃទី៣ ខែមីនា ឆ្នាំ២០២០ ស្ថិតតាមបណ្ដោយផ្លូវ១៤៣កែងផ្លូវ៣០០ សង្កាត់អូឡាំពិក ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍ស្រ្តីម្នាក់ជិះម៉ូតូដួល ត្រូវរថយន្តបុកពីក្រោយ។

ស្រ្តីរងគ្រោះមិនស្គាល់ឈ្មោះ អាយុជាង ៤០ឆ្នាំ រងរបួសធ្ងន់ បើកបរម៉ូតូម៉ាក ស៊ុយស៊ូគី ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 1DA-1264។
រថយន្តម៉ាក ហ្វតរ៉េងជើ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ រដ្ឋ 01-2-0735 បើកបរដោយបុរសម្នាក់។

ដំណើររឿង៖ មុនពេលកើតហេតុគេឃើញស្រ្តីរងគ្រោះ ជិះម៉ូតូម៉ាកខាងលើតាមបណ្ដោយផ្លូវកើតហេតុ ហើយក៏បានដួលត្រូវរថយន្តបើកមកក្រោយបុក អូសប្រមាណជា ១៥ម៉ែត្រ បណ្ដាលឲ្យមនុស្សរងរបួសធ្ងន់ ក្រោយពីកើតហេតុសមត្ថកិច្ចឃាត់ខ្លួន ម្ចាស់រថយន្តទៅសួរនាំ នៅប៉ុស្តិ៍នគរបាលរដ្ឋបាលអូឡាំពិច ចំណែកជនរងគ្រោះ ត្រូវបានបញ្ជូនទៅសម្រាកព្យាបាលនៅមន្ទីរពេទ្យ ចំពោះវត្ថុតាង យកទៅរក្សាទុកនៅការិយាល័យចរាចរណ៍ផ្លូវគោក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី៕

មតិយោបល់