ភ្នំពេញៈ នៅវេលាម៉ោង ១និង៣០នាទីរំលោងអធ្រាត្រឈានចូលថ្ងៃទី៤ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងសង្កាត់ផ្សារកណ្ដាលផ្សារកណ្ដាលទី១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ តាមបណ្ដោយផ្លូវលេខ១៥ កែងផ្លូវ១៣៦ ត្រង់ចំណុចហាងមួយកន្លែងយីហោផ្ទះ បៃតង មានករណីវាយកម្ទេចរបស់របរក្នុងហាង។
ជនបង្កឈ្មោះ បូរ ចំរើន ភេទប្រុស ៤២ឆ្នាំ មុខរបរលក់ដូរ ស្នាក់នៅផ្ទះជួលក្បែរកន្លែងកើតហេតុ ផ្លូវលេខ១៥ សង្កាត់ផ្សារកណ្តាល១ ខណ្ឌដូនពេញ រាជធានីភ្នំពេញ។
ដំណើររឿង៖ មុនពេលកើតហេតុជនបង្ក បានទៅអង្គុយផឹកមុខផ្ទះរបស់ខ្លួន ស្រាប់តែផឹកស្រវឹង ឃើញប្រពន្ធដែលរត់ចេញពីផ្ទះ ទៅធ្វើការក្នុងហាងនោះ ក៏មានចិត្តប្រចណ្ឌប្រពន្ធ និងខឹងម្ចាស់ហាង រួចនិយាយថា មកពីម្ចាស់ហាងចង់ដឹកនាំឲ្យប្រពន្ធខ្លួនមានប្រុសផ្សេង ខឹងដល់កម្រិតទាញកាំបិត ដើរចូលទៅកាប់តុ ទូ បោកកែវ និងដកកាំភ្លើងជ័រគំរាម បណ្ដាលឲ្យមនុស្សម្នាក្នុងហាង ផ្អើលរត់ជាន់ជើងគ្នាតែម្ដង។
សូមបញ្ជាក់៖ ជនរងគ្រោះបានទៅដាក់ពាក្យបណ្ដឹង និងទារថ្លៃខូចខាតជាទឹកប្រាក់ចំនួន ៦,០០០ដុល្លារ រីឯជនបង្កសមត្ថកិច្ចឃាត់ខ្លួន យកទៅសួរនាំ និងកសាងសំណុំរឿង ដើម្បីចាត់ការតាមនីតិវិធី៕
មតិយោបល់