ព័ត៌មានជាតិ

រថយន្តពីរគ្រឿងបុកគ្នាពេញទំហឹង បណ្ដាលឲ្យយុវជនម្នាក់ របួសធ្ងន់ នៅស្រុកកំពង់សៀម

កំពង់ចាម: នៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង១និង៣០នាទី រំលងអធ្រាត្រ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ កើតឡើងរវាងរថយន្ត និងរថយន្តបុកគ្នា បណ្ដាលឲ្យរបួសធ្ងន់ម្នាក់ ត្រង់ចំណុចភូមិទួលបេង ឃុំក្រឡា ស្រុកកំពង់សៀម ខេត្តកំពង់ចាម ។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3D-0945 បើកបរដោយឈ្មោះ ចក់ ដា ភេទប្រុស អាយុ១៩ឆ្នាំ រស់នៅភូមិលេខ៤ ឃុំជ្រៃវៀន ស្រុកព្រៃឈរ ខេត្តកំពង់ចាម ធ្វើដំណើរពីកើតទៅលិច បានបុកគ្នាជាមួយរថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-6986 អ្នកបើកបរមិនស្គាល់ឈ្មោះ ធ្វើដំណើរក្នុងទិសដៅបញ្រ្ចាសគ្នា។ ភ្លាមៗនោះ អ្នកបើករថយន្តម៉ាកហ៊ីយ៉ានដាយ ពណ៌ស ពាក់ផ្លាកលេខ កំពង់ចាម 3A-6986 បានទុករថយន្តចោល រួចរត់គេចខ្លួនបាត់ស្រមោល។

មូលហេតុ៖ រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ 3A-0945 បើកបរមិនប្រកាន់ស្តាំ ។

ករណីនេះ ធ្វើឲ្យខូចខាតរថយន្តទាំង ២គ្រឿង កម្រិតធ្ងន់ និងរងរបួសមនុស្ស ១នាក់ឈ្មោះ ចក់ ដា។

ក្រោយកើតហេតុ វត្ថុតាងត្រូវបានសមត្ថកិច្ចជំនាញ យកមករក្សាទុកបណ្តោះអាសន្ន នៅអធិការដ្ឋាននគរបាលស្រុកកំពង់សៀម ដើម្បីធ្វើការស្រាវជ្រាវ និងកសាងសំណុំរឿងតាមនីតិវិធីច្បាប់៕

មតិយោបល់