ព័ត៌មានជាតិ

លាន់ដូចរន្ទះ! រថយន្តកុងតឺន័រ បុកលុចស៊ីសពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ

កណ្តាលៈ រថយន្តកុងតឺន័រសណ្ដោងកន្ទុយ១គ្រឿង បុករថយន្ត LEXUS ពេញទំហឹង បណ្ដាលឲ្យរងការខូចខាតយ៉ាងដំណំ។

ហេតុការណ៍នេះ កើតឡើងនៅថ្ងៃទី០៤ ខែមីនា ឆ្នាំ២០២០ វេលាម៉ោង០១ និង៤០នាទី នៅផ្លូវជាតិលេខ០១ ក្នុងភូមិទួលក្របៅ ឃុំ គគីរ ស្រុក កៀនស្វាយ ខេត្តកណ្តាល ។

សមត្ថកិច្ចបានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញរថយន្ត១គ្រឿង ម៉ាក HINO ពណ៌ទឹកប្រាក់លាយក្រហម ក្បាលពាក់ផ្លាកលេខភ្នំពេញ 3A-9536 និងមានកន្ទុយពាក់ផ្លាកលេខ ព្រះសីហនុ 4A-0821 មានទិសដៅពីអ្នកលឿងទៅភ្នំពេញ (អ្នកបើកបរក្រោយកើតហេតុ បានរត់គេចខ្លួនបាត់)។ ចំណែករថយន្ត០១គ្រឿទៀត ម៉ាក LEXUS ពណ៌ ទឹកមាស ពាក់ផ្លាកលេខ ភ្នំពេញ 2Y-4400 មានទិសដៅពីភ្នំពេញទៅអ្នកលឿង អ្នកបើកបរឈ្មោះ ឆេង សារឹទ្ធ ភេទប្រុសអាយុ៣៨ឆ្នាំ ជនជាតិខ្មែរ មុខលក់ដូរ មានទីលំនៅភូមិពាមរាំងក្រោម ឃុំ ពាមរាំង ស្រុកលើកដែក ខេត្តកណ្តាល។ ក្នុងហេតុការណ៍នេះ មិនមានអ្នកណាម្នាក់រងរបួសនោះទេ ។

ក្រោយកើតហេតុ សមត្ថកិច្ច បានចុះមកវាស់វែង និងយករថយន្តទាំង០២គ្រឿងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុកកៀនស្វាយ ដើម្បីដោះស្រាយគ្នាពេលក្រោយ តាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់