ព័ត៌មានជាតិ

បុរស​ម្នាក់​ចាប់​បាន​សត្វ​ក្រពា​មួយ​ក្បាល​ទម្ងន់​កន្លះ​តោន​នៅក្នុង​រដ្ឋ Arkansas

​កាលពី​ព្រឹក​ថ្ងៃទី ៣០ ខែ​កញ្ញា គេហទំព័រ Softpedia បានឲ្យដឹងថា អ្នកប្រមាញ់​ចាប់​បាន​សត្វ​ក្រពា​មួយ​ក្បាល​ដែល​មាន​ទម្ងន់​រហូត​ដល់​ទៅ​៥០០​គីឡូក្រាម ក្នុង​តំបន់ Hempstead នៃ​រដ្ឋ Arkansas ។
article-2437572-1861264600000578-793_634x379
​លោក Drew Baker បាន​និយាយថា នៅពេល​ដែល​គាត់​ចេញ​ទៅ​ប្រមាញ់​កាលពី​ថ្ងៃ​ប្រហ​ស្ប​តិ៍ គាត់​មិន​រំពឹង​ថា​អាច​ចាប់​បាន​អ្វី​នោះទេ ប៉ុន្តែ​បែរជា​ចាប់​បាន​សត្វ​ក្រពា​ដ៏​ធំ​មួយ​ក្បាល​នៅក្នុង​រដូវ​កាល​ប្រមាញ់​របស់គាត់ ហើយ​វា​មាន​ប្រវែង​រហូតដល់​ទៅ ៤,២ ម៉ែត្រ និង​មាន​ទម្ងន់​ដល់​ទៅ ៥០០ គីឡូ​ក្រោម​។​

​ម្យ៉ាងវិញទៀត​សត្វ​មួយ​ដ៏​ធំ​មួយ​ក្បាល​នេះ​អាច​ចាត់ទុកថា​ជា​ស្តេច​នៅក្នុង​បឹង​នេះ ព្រោះ​វា​មិន​ខ្លាច​នរណា​ទាំងអស់ តែ​ក្នុងពេល​ឡូ​វ​នេះ​លោក Baker សង្ឃឹម​ថា​អាច​ទទួលបាន​សាច់ ១៨១.៥ គីឡូក្រាម​ពី​ក្រពា​មួយ​នេះ​៕​

មតិយោបល់