ភ្នំពេញៈ ពិតជាក្ដុកក្ដួលណាស់ តែមួយថ្ងៃសោះ មានការអត្តឃាតពីរករណី គឺប្រុស-ស្រី ២នាក់ មកលោតទឹកសម្លាប់លើស្ពានជ្រោយចង្វារចាស់បង្កការភ្ញាក់ផ្អើលដល់បងប្អូនប្រជាពលរដ្ឋ ស្ថិតក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។
ករណីទី១ កើតឡើងនៅម៉ោង៨ ព្រឹកថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ នារីដែលលោតទឹកសម្លាប់ខ្លួន មានឈ្មោះ ជឹម រំដួល អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិស្រម៉ ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងមានកូនប្រុសស្រី២នាក់។
ករណីទី២ កើតឡើងនៅម៉ោង២ និង៣០នាទីរសៀល ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ បុរសមិនស្គាល់អត្តសញ្ញាណម្នាក់ មកលោតទឹកសម្លាប់ខ្លួន។
តាមប្រភពបានបន្តថា ស្រ្តីរងគ្រោះ បានជិះឡានតាត់ស៊ី ចេញពីស្រុកកំណើត មកលោតទឹកលើស្ពានជ្រោយចង្វារ ខណៈមកដល់កន្លែងកើតហេតុ មុននឹងលោតបានខលទូរស័ព្ទ ទៅមេប៉ុស្តិ៍នគរបាលស្រម៉ ផ្តែផ្តាំឲ្យប្រាប់ក្រុមគ្រួសារនាងផង ទើបបានដឹងដល់ក្រុមគ្រួសារ មកដល់កន្លែងកើតហេតុ ខណៈសព។
លិចបាត់រកមិនឃើញ។
ករណីទី២.បើតាមសម្តីប្រជាពលរដ្ឋ បានឲ្យដឹងថា នៅមុនកើតហេតុ គេឃើញបុរសម្នាក់ មានអាយុប្រហែលជិត៣០ឆ្នាំ ស្លៀកខោខូវប៊យ បានឈរនៅលើស្ពានជ្រោយចង្វាចាស់ រេរ៉រលើស្ពានរយៈពេលជិត២ម៉ោង ក៏សម្រេចចិត្តលោតចូលទឹកសម្លាប់ខ្លួនតែម្ដង។
ភ្លាមៗនោះបុរសដែលលោតទឹកនោះ បានបក់ដៃហៅគេឲ្យជួយ បានមួយសន្ទុះ ក៏លិចបាត់ចូលទៅក្នុងទឹកទន្លេបាត់៕
មតិយោបល់