ព័ត៌មានជាតិ

មុខសញ្ញាជួញដូរគ្រឿងញៀនម្នាក់ ត្រូវសមត្ថកិច្ចពីរខេត្តសហការគ្នា ធ្វើការឃាត់ខ្លួន

កណ្ដាល: នៅថ្ងៃទី០៤ ខែមីនាឆ្នាំ២០២០ ស្ថិតក្នុងភូមិព្រៃទំពូង ឃុំពើក ស្រុកអង្គស្នួល ខេត្តកណ្តាល កម្លាំងអធិការដ្ឋាននគរបាល ស្រុកអង្គស្នួល បានសហការជាមួយកម្លាំង អធិការដ្ឋានស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ចុះឆែកឆេរផ្ទះ និងឃាត់ខ្លួនជនសង្ស័យម្នាក់ ពីបទជួញដូរដោយខុសច្បាប់ នូវសារធាតុញៀនប្រភេទ (ម៉ាទឹកកក)។

ជនសង្ស័យឈ្មោះ វុធ សុផា ភេទប្រុស អាយុ២៥ ឆ្នាំ ជនជាតិខ្មែរ មានទីលំនៅភូមិ-ឃុំកើតហេតុ។

ការឃាត់ខ្លួននេះ ធ្វើទ្បើងបន្ទាប់ពីទទួលបានចម្លើយសារភាពរបស់ជនសង្ស័យឈ្មោះ វ៉ែន សុខហេង ភេទប្រុសអាយុ១៨ឆ្នាំជនជាតិខ្មែរ មានទីលំនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មុខរបរមិនពិតប្រាកដ។

វត្ថុតាងដកហូតបាន រួមមាន៖
-ម្សៅក្រាម ពណ៌សថ្លា សង្ស័យថា សារធាតុ០១កញ្ចប់មធ្យម -ឧបករណ៌ប្រើប្រាស់មួយចំនួន -ទូរស័ព្ទដៃ០១គ្រឿង ម៉ាកអិនចុចពិលចាស់ ។

បច្ចុប្បន្នជនសង្ស័យ រួមទាំងវត្ថុតាង សមត្ថកិច្ច បានបញ្ជូន ទៅអធិការដ្ឋាននគរបាលស្រុកសំរោងទង កសាងសំណុំរឿង ចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់