ភ្នំពេញៈ នៅល្ងាចថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០នេះ កម្លាំងនគរបាលនាយកដ្ឋានប្រឆាំងការជួញដូរមនុស្ស និងការពារអនីតិជន នៃក្រសួងមហាផ្ទៃ បើកប្រតិបត្តិការឆ្មក់ចូលបង្ក្រាបទីតាំងម៉ាស្សាបង្កប់សេវាផ្លូវភេទនៅចំណុចហាងយីហោ King Sora Massage នៅតាមបណ្ដោយផ្លូវ៣៥០ ក្នុងសង្កាត់បឹងកេងកងទី៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ និងបានឃាត់នាងៗសាច់សខ្ចីប្រមាណ១០នាក់ដើម្បីធ្វើការសាកសួរផងដែរ។
ក្រោយពីធ្វើការសាកសួររួចនារីទាំង១០នាក់នោះ សុទ្ធតែជានារីជនជាតិវៀតណាម ដែលធ្វើការនៅទីនេះតែម្តង ហើយត្រូវបានបញ្ជូនទៅមន្ទីរសង្គមកិច្ច ដើម្បីចាត់ការដោះស្រាយតាមនិតិវិធី៕
មតិយោបល់