ព័ត៌មានជាតិ

ករណីគ្រោះថ្នាក់ចរាចរណ៍! រវាងរថយន្តនិងម៉ូតូបុកគ្នា បណ្តាលឲ្យជនរងគ្រោះម្នាក់ បាក់កឆ្អឹងភ្លៅរងរបួសធ្ងន់

កណ្ដាល: យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅថ្ងៃពុធ ៩ កើត ខែកត្តិក ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី ០២ ខែវិច្ឆិកា ឆ្នាំ២០២២ វេលាម៉ោង ១៧ និង ២០នាទី ត្រង់ចំណុចផ្លូវជាតិលេខ ២១A កែង ផ្លូវក្រវ៉ាត់ក្រុងទី៣ ស្ថិតនៅភូមិសិត្បូ សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល ។ រវាងរថយន្ត និងម៉ូតូ បណ្ដាលឲ្យរងរបួសបាក់កឆ្អឹងភ្លៅខាងស្ដាំប្រុស០១នាក់ ។

ឃាត់ខ្លួនអ្នកបើកបររថយន្តចំនួន០១នាក់ ឈ្មោះ ជៃ រុំ ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ ។ -កម្រិតជាតិអាកុលក្នុងខ្លួន 0,00 mg/L (គ្មាន) ។

សភាពនៃរឿងហេតុ៖ មុនពេលកើតហេតុ មានម៉ូតូមួយគ្រឿងម៉ាក HONDA SCOOPY ពណ៌ស ពាក់ផ្លាកលេខ កណ្ដាល 1V-8663 (ពាក់មួកសុវត្ថិភាព និងមានកញ្ចក់មើលក្រោយ) អ្នកបើកម៉ូតូឈ្មោះ ប៉ាក់ ឆេងលី ភេទប្រុស អាយុ ១៤ឆ្នាំ មានទីលំនៅភូមិកំពង់ព្រីង សង្កាត់សិត្បូ ក្រុងតាខ្មៅ ខេត្តកណ្ដាល (រងរបួសបាក់កឆ្អឹងភ្លៅខាងស្ដាំ) ម៉ូតូបើកបរមានទិសដៅពី ជើង ទៅ ត្បូង មកដល់ចំណុចកើតហេតុ ក៏បានបុកជាមួយ រថយន្តមួយគ្រឿងម៉ាក HYUNDAI MIGHTY ពណ៌ស ប្រភេទស៊ីទែនដឹកប្រេង ពាក់ផ្លាកលេខ ភ្នំពេញ 3A-5808 អ្នកបើកបរឈ្មោះ ជៃ រុំ ភេទប្រុស អាយុ ៤៦ឆ្នាំ មានទីលំនៅភូមិ១៤ សង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ (ឃាត់ខ្លួន) ។ រថយន្តបើកឆ្លងផ្លូវមានទិសដៅពី កើត ទៅ លិច ។

ការខូចខាត៖ ម៉ូតូធ្ងន់ ០១ គ្រឿង និង រថយន្តស្រាល ០១គ្រឿង ។
ចំពោះមធ្យោបាយដែលពាក់ព័ន្ធ ត្រូវបានយកមក រក្សាទុកបណ្តោះអាសន្ន នៅអធិកាដ្ឋាននគរបាលក្រុងតាខ្មៅ ដើម្បីចាត់ការតាមនីតិវិធី ។

មូលហេតុករណីខាងលើ បណ្ដាលមកពី៖ -អ្នកបើកបររថយន្តបើកឆ្លងផ្លូវខ្វះការប្រុងប្រយ័ត្ន ។
-អ្នកបើកម៉ូតូ បើកបរមានល្បឿនលឿនខ្វះការ ប្រុងប្រយ័ត្ន ៕

មតិយោបល់