កំពតៈ នាវេលាម៉ោង ៦និង៤៦នាទីល្ងាច ថ្ងៃទី២៣ ខែមេសា ឆ្នាំ២០១៩ មានករណីជនបរទេសម្នាក់ ស្លាប់នៅមន្ទីរពេទ្យអនុស្សាវរីយ៍ស៊ុនយ៉ាឃៀល ស្ថិតនៅភូមិកែបថ្មី ឃុំបឹងទូក ស្រុកទឹកឈូខេត្តកំពត។
សមត្ថកិច្ច បានឲ្យដឹងថា ជនរងគ្រោះ ឈ្មោះVOUGHDAVID ភេទប្រុស អាយុ៧៨ឆ្នាំ សញ្ជាតិឣង់គ្លេស។
តាមការបញ្ជាក់របស់គ្រូពេទ្យ និងសមត្ថកិច្ចជំនាញ បានឲ្យដឹងថា ជនបរទេសនេះ ស្លាប់ដោយសារជំងឺក្តៅ។
បច្ចុប្បន្នសាកសពជនរងគ្រោះ កំពុងរក្សាទុកនៅមន្ទីរពេទ្យស៊ុនយ៉ាឃៀល៕
មតិយោបល់