ស្វាយរៀងៈ ករណីគ្រោះថ្នាក់ចរាចរណ៍កាលពីវេលាម៉ោង៧និង១៥នាទីថ្ងៃទី ០៤ ខែ មីនា ឆ្នាំ ២០២០ ស្ថិតនៅលើផ្លូវចាក់បេតុង ស្ថិតក្នុងភូមិ លៀប ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្ត ស្វាយរៀង បណ្តាលឲ្យបុរសម្នាក់បានរងរបួសធ្ងន់ដោយសារបើកបរម៉ូតូទៅបុកម៉ូតូរ៉ឺម៉កជៀបជាប់ម៉ូតូដាច់ជាពីរ។
ជនរងគ្រោះឈ្មោះ ទុយ សាវី ភេទប្រុស អាយុ ១៩ឆ្នាំ មុខរបរកម្មកររោងចក្រ រស់នៅភូមិព្រៃទទឹង ឃុំប្រសូត្រ ស្រុកស្វាយទាប ខេត្តស្វាយរៀង។
តាមប្រភពព័ត៌មាននៅមុនពេលកើតហេតុគេបានឃើញជនរងគ្រោះជិះម៉ូតូមួយគ្រឿង ម៉ាក NEX ពណ៌ទឹកក្រូច ពាក់ ស្លាកលេខ ស្វាយរៀង 1M 0035 ធ្វើដំណើរពីទិសដៅពីត្បូងទៅជើង មិនប្រកាន់ស្តាំទើបទៅបុកនិងរ៉ឺម៉កគ្មានស្លាកលេខ ក្នុងទិសដៅពីជើងទៅត្បូងបញ្ជ្រាស់ទិសគ្នា បើកបរដោយឈ្មោះ គល់ ស៊ីថា ភេទប្រុស អាយុ ៤២ឆ្នាំ មុខរបររត់ម៉ូតូរឺម៉ក រស់នៅភូមិ លៀប ឃុំ កណ្តៀងរាយ ស្រុក ស្វាយទាប ខេត្តស្វាយរៀង គ្មានរបួសស្នាម (មិនពាក់មួកសុវត្ថិភាព) ករណីនេះអ្នករងរបួសបានបញ្ចូលទៅសំរាកព្យាបាលនៅមន្ទីរពេទ្យបង្អែកស្រុកស្វាយទាប។
ក្រោយកើតហេតុសមត្ថកិច្ចចុះទៅដល់ទីតាំងយកមធ្យោបាយទាំងពីររក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកស្វាយទាបដើម្បីរងចាំការដោះស្រាយ៕
មតិយោបល់