ផ្ទះ ព័ត៌មានជាតិ រថយន្តម្ចាស់ហ...

រថយន្តម្ចាស់ហាង «ម្លប់ស្បូវមានលាភ» មួយគ្រឿង ត្រូវសង្ស័យម្នាក់ យកដុំថ្មគប់លើកញ្ចក់ បណ្តាលឲ្យបែកដោយមិនដឹងមូលហេតុ

0

ភ្នំពេញ: ជនសង្ស័យម្នាក់ ត្រូវបានសមត្ថកិច្ចឃាត់ខ្លួនកាលពី វេលាម៉ោង ៧ និង៣០នាទីយប់ថ្ងៃទី២១ ខែមករា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងករណីធ្វើឲ្យខូចខាតដោយចេតនា (យកដុំថ្មគប់កញ្ចក់រថយន្ត) នៅចំណុចក្នុងបរិវេណហាង «ម្លប់ស្បូវមានលាភ» ក្រុម៧ ផ្លូវ១០៧២ ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាឃធានីភ្នំពេញ។

ជនសង្ស័យមានឈ្មោះ គង់ វាសនា ភេទប្រុស អាយុ៣១ឆ្នាំ មុខរបរនៅផ្ទះ ជនជាតិខ្មែរ ស្នាក់នៅផ្ទះគ្មានលេខ ផ្លូវ១០០៧Z ភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ (គ្មានសារធាតុញៀន) ។

ចំណែកជនរងគ្រោះឈ្មោះ សួន ឆវី ភេទប្រុស អាយុ៣៣ឆ្នាំ មុខរបរម្ចាស់ហាង «ម្លប់ស្បូវមានលាភ» ស្នាក់នៅភូមិពោងពាយ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ ។

សម្ភារ:ខូចខាត៖ រថយន្តកាមេរីបាឡែន ផលិតឆ្នាំ២០០២ ពណ៌ស បែកកញ្ចក់ផ្នែកខាងមុខ។ បច្ចុប្បន្នជនសង្ស័យ កំពុងឃាត់ខ្លួននៅអធិការដ្ឋាននគរបាលខណ្ឌសែនសុខ ដើម្បីអនុវត្តតាមនិតិវិធី៕

Loading...

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.