ភ្នំពេញៈ នៅវេលាម៉ោង៨ព្រឹកថ្ងៃទី១៨ ខែមិថុនា ឆ្នាំ២០១៦នេះ នៅទីស្នាក់ការកណ្តាលកាកបាទក្រហមកម្ពុជា សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ប្រធានកាកបាទក្រហមកម្ពុជា នឹងមន្ត្រីជាច្រើនទៀត បានរៀបចំពិធីសូត្រមន្ត ចម្រើនព្រះបរិត្ត និងរាប់បាត្រព្រះសង្ឃ ៨១អង្គ ដើម្បីថ្វាយនូវព្រះរាជកុសលផលបុណ្យ ក្នុងឱកាសព្រះរាជពិធីបុណ្យចម្រើនព្រះជន្ម គម្រប់ ៨០ ព្រះវស្សា យាងចូល ៨១ព្រះវស្សាថ្វាយជូន សម្ដេចព្រះមហាក្សត្រី នរោត្តម មុនិនាថ សីហនុ ព្រះវររាជមាតាជាតិខ្មែរ ព្រះប្រធានកាកបាទក្រហមកម្ពុជា៕
ព្រឹកនេះ សម្ដេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី រៀបចំសូត្រមន្ត និងរាប់បាត្រព្រះសង្ឃ៨១អង្គ ថ្វាយសម្ដេចព្រះមហាក្សត្រី ព្រះវររាជមាតាជាតិខ្មែរ

មតិយោបល់