ព័ត៌មានជាតិ

ជាងសំណង់ បើករថយន្តបត់ឆ្វេង មិនប្រយ័ត្ន ត្រូវម៉ូតូជិះបុក បណ្ដាលឲ្យបុរសម្នាក់ រងរបួសធ្ងន់

កំពង់ធំ: កាលពីវេលាម៉ោង១៧ និង ៤៥នាទី ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅលើកំណាត់ផ្លូវជាតិលេខ ០៦ ត្រង់ចំណុចផ្លូវចូលវត្តស្រយ៉ូវ ភូមិត្រពាំងវែង សង្កាត់ស្រយ៉ូវ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍ ម៉ូតូបុករថយន្ត ក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឱ្យរបួសធ្ងន់ម្នាក់ ខូចខាតម៉ូតូ០១គ្រឿង និងរថយន្ត០១គ្រឿង ។

សមត្ថកិច្ច បានឲ្យដឹងថា រថយន្តម៉ាក ហ៊ីនយ៉ាន់ដាយ ពណ៌ខៀវ ផ្លាកលេខ កំពង់ធំ 2A-0892 (បើកបរទិសដៅពីត្បូងទៅជើង ហើយបត់ឆ្វេង) ដោយឈ្មោះ ធួក ចាន់ថុល ភេទប្រុស អាយុ២៩ឆ្នាំ រស់នៅភូមិពោធិ៍ខាវ ឃុំត្បូងក្រពើ ស្រុកសន្ទុក ខេត្តកំពង់ធំ មុខរបរជាងសំណង់ (នាំខ្លួនទៅអធិការដ្ឋាននគរបាលក្រុងស្ទឹងសែន )។ ចំណែកម៉ូតូ ម៉ាកហុងដា BEAT ពណ៌ខៀវ ស ផ្លាកលេខ ភ្នំពេញ 1HQ-6030 (បើកបរផ្លូវត្រង់ ពីជើងទៅត្បូង) ដោយឈ្មោះ ហាក់ សៀវម៉េង ភេទប្រុស អាយុ២៥ឆ្នាំ រស់នៅភូមិត្រស់ ឃុំបល្ល័ង្ក ស្រុកបារាយណ៍ ខេត្តកំពង់ធំ មុខរបរអាជីវករ (របួសធ្ងន់) ពាក់មួកសុវត្ថិភាព ។

មូលហេតុ៖ បង្កឡើងដោយអ្នកបើករថយន្តបត់ឆ្វេង ខ្វះការប្រុងប្រយ័ត្ន ទើបបណ្តាលឲ្យម៉ូតូបុក ។
ក្រោយកើតហេតុ សមត្ថកិច្ចបានយកវត្ថុតាង ទៅរក្សាទុកនៅប៉ុស្តិ៍ស្រយ៉ូវ ដើម្បីដោះស្រាយគ្នា តាមនីតិវិធីច្បាប់៕

មតិយោបល់