ព័ត៌មានជាតិ

បើករថយន្តក្រឡាប់ដោយខ្លួនឯងបណ្តាលអោយមនុស្សស្លាប់ម្នាក់ នៅស្រុកកោះកុង

ខេត្តកោះកុង ៖  យោងតាមផេក ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម នៅថ្ងៃព្រហស្បតិ៍ ២កើត ខែចេត្រ ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២៣នេះ វេលាម៉ោង ១១និង ០០នាទី មានករណីគ្រោះថ្នាក់ចរាចរណ៍ បង្ករឡើងដោយខ្លួនឯង ដែលស្ថិតនៅភូមិអន្លង់វ៉ាក់ ឃុំតាតៃក្រោម ស្រុកកោះកុង ខេត្តកោះកុង ចំនុចចន្លោះគីឡូម៉ែត្រលេខ១៣២-១៣៣ លើផ្លូវជាតិ៤៨ ទិសដៅពីកោះកុង ទៅភ្នំពេញ រថយន្ត ដឹកឥវ៉ាន់ចាប់ហួយ ពេលទៅដល់ចំនុចកើតហេតុចុះចំណោទដោយប្រើប្រាស់ ល្បឿនលឿន បណ្ដាលឲ្យរេចង្កូតក្រឡាប់នៅលើទ្រូងផ្លូវហើយអូសជ្រុលទៅ បុករ៉ូឡូកិនដីដែលកំពុងធ្វើផ្លូវ ៤៨ រថយន្តបង្ករម៉ាក ហ៊ីយ៉ាន់ដាយ ពណ័ស ពាក់ស្លាក់លេខ កំពង់ស្ពឺ 3A-7713 ។

– អ្នកបើកបរឈ្មោះ សាយ ច័ន្តា ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅ ឃុំជ្រលង ស្រុកបារាណ៍ ខេត្តកំពង់ធំ រងរបួសធ្ងន់គាបជាប់នឹងកាប៊ីន ហើយបានស្លាប់ពេលបានបញ្ជូនទៅដល់ពេទ្យបង្អែកខេត្តចំណែករថយន្តខូចខាតផ្នែកខាងមុខទាំងស្រុង ។
បច្ចុប្បន្ន ម្ចាស់រថយន្តបានទាក់ទងរថយន្តសាងឥវ៉ាន់ ចំនែករថយន្តដែលបង្ក ត្រួវស្ទូចទៅទុកនៅអធិការដ្ឋាន ដើម្បីដោះស្រាយតាមនិតិវិធីច្បាប់ ៕

មតិយោបល់