កំពង់ធំៈ យោងតាមផេក អគ្គស្នងការដ្ឋាននគរបាលជាតិ បានឲ្យដឹងថា រថយន្តបុកកង់ បណ្ដាលឲ្យស្ត្រីម្នាក់ស្លាប់យ៉ាងអាណោចអាធ័មនៅទីកន្លែងកើតហេតុ និងរបួសធ្ងន់ កុមារីម្នាក់ ស្ថិតនៅលើផ្លូវលំក្រាលកៅស៊ូ ចំណុចភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ កាលពីថ្ងៃទី២០ ខែតុលា ឆ្នាំ២០២០ វេលាម៉ោង១៨និង៣០នាទី។
យោងតាមរបាយការណ៍ ពីសមត្ថកិច្ចជំនាញ បានឲ្យដឹងថា អ្នកបើកបរស្របគ្នាទិសដៅពីលិចទៅកើត ១.រថយន្តម៉ាកហ៊ីយ៉ាន់ដាយ ពណ៌ស ពាក់ផ្លាកលេខ ភ្នំពេញ3A-8710 (ប្រភេទរថយន្តបែនដឹកដី) អ្នកបើកបរ មិនស្គាល់អត្តសញ្ញាណ ទុករថយន្តនៅទីកន្លែងកើតហេតុ ហើយបានរត់គេចខ្លួនបាត់។ ២.អ្នកជិះកង់ឈ្មោះ ឈួន ឌន ភេទស្រី អាយុ៤៧ឆ្នាំ មុខរបរកសិករ រស់នៅភូមិតាធាវ ឃុំជ័យ ស្រុកកំពង់ស្វាយ ខេត្តកំពង់ធំ។ ៣.រួមដំណើរដោយឈ្មោះ ម៉ន ជូលីណា ភេទស្រី អាយុ០៣ឆ្នាំ រស់នៅភូមិឃុំជាមួយគ្នា (ត្រូវជាចៅបង្កើត)(របួសធ្ងន់)។
សមត្ថកិច្ចជំនាញ បានសន្និដ្ឋាន អំពីមូលហេតុ ដែលបង្កឲ្យមានគ្រោះថ្នាក់ចរាចរណ៍គឺបណ្តាលមកពីអ្នកបើកបររថយន្ត បើកបរខ្ជីខ្ជាខ្វះការប្រុងប្រយ័ត្ន បណ្តាលឲ្យបុកអ្នកជិះកង់ពីក្រោយតែម្តង។ ក្រោយពេលកើតហេតុ សមត្ថកិច្ចបាននាំយកវត្ថុតាងមករក្សាទុកនៅអធិការដ្ឋានននគរបាលស្រុក
កំពង់ស្វាយ៕
មតិយោបល់