ព័ត៌មានជាតិ

នារីវ័យក្មេងម្នាក់ បើករថយន្តស៊េរីទំនើប ម៉ាក Mercedess បុករះរថយន្តជាច្រើនគ្រឿង

ភ្នំពេញ: កាលពីវេលាម៉ោង១១ និង ៣០នាទីយប់ថ្ងែទី៥ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅជិតវត្តភ្នំ ក្នុងសង្កាត់វត្តភ្នំ ខណ្ឌដូនពេញ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ រថយន្តស៊េរីទំនើប បុករះរថយន្តជាច្រើនគ្រឿង។

ហេតុការណ៍នេះ មិនបណ្ដាលឲ្យមានមនុស្ស រងរបួសនោះទេ។

ដំណើររឿង៖ មុនកើតហេតុគេឃើញ នារីវ័យក្មេងម្នាក់ បើករថយន្តស៊េរីទំនើប ម៉ាក Mercedess ពាក់ផ្លាកលេខ ភ្នំពេញ 2BD-9899 តាមបណ្តោយផ្លូវព្រះនរោត្តម។ លុះមកដល់មុខចំណុចក្រសួងសារធារណការ បានបុករះរថយន្តជាច្រើនគ្រឿង រងការខូចខាត។

ក្រោយកើតហេតុ ដោយសារភាគីទាំងសងខាង មិនអាចចរចាដោះស្រាយគ្នា បាន ទើបសមត្ថកិច្ច ធ្វើការវាស់វែង និងយកវត្ថុតាងទៅរក្សាទុក រង់ចាំដោះស្រាយ តាមនីតិវិធីច្បាប់៕

មតិយោបល់