បាត់ដំបងៈ សេចក្ដីរាយការណ៍ពីភ្នាក់ងារ ប្រចាំខេត្តបាត់ដំបង បានឲ្យដឹងថា នៅវេលាម៉ោង ១២ និង ៣៦ នាទីយប់រំលងអធ្រា មានករណីម៉ូតូ ១ គ្រឿង បើកបុករនាំងការពារផ្លូវកោង បណ្ដាលឲ្យស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ ស្ថិតនៅចំណុចភូមិកំពង់ភ្នៅ ឃុំបវេល ស្រុកបវេល ខេត្តបាត់បង។
ម៉ូតូជនបង្កម៉ាក MSX ពណ៌លឿន គ្មានស្លាកលេខ បើកបរដោយឈ្មោះ ញ៉េប វណ្ណា ភេទប្រុស អាយុ ២៧ ឆ្នាំ រស់នៅក្រុម ៥ ភូមិកំពង់ភ្នៅ ឃុំបវេល ស្រុកបវេល ខេត្តបាត់បង។
តាមសមត្ថកិច្ច បានបញ្ជាក់ថា ករណីនេះ បណ្ដាលឲ្យជនរងគ្រោះ (អ្នកបើកម៉ូតូ) ស្លាប់នៅកន្លែងកើតហេតុ ដោយសារបើកបរក្នុងល្បឿនលឿន ៕




មតិយោបល់