ព័ត៌មានជាតិ

សង្វេគណាស់! គោយន្តកន្ត្រៃ បើកបុកស្រ្តីម្នាក់ ស្លាប់នៅលើផ្លូវជាតិ៦

សៀមរាប: កាលពីវេលាម៉ោង ១៦និង៤៧នាទី ថ្ងៃទី៥ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍ ត្រង់ចំណុចមុខផ្ទះឈ្មោះ យន់ ឡូន ក្នុងភូមិសំរោងកព្ចោច ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប លើផ្លូវជាតិ៦។

សមត្ថកិច្ច បានឲ្យដឹងថា មានគោយន្តកន្រ្តៃ ពណ៌ក្រហម ធ្វើដំណើរពីលិចទៅកើត អ្នកបើកមិនស្គាល់អត្តសញ្ញាណ បានបុកម៉ូតូម៉ាកហុងដាឌ្រីម C១១០ ពណ៌ខ្មៅ ឆ្នាំផលិត ២០០០ បើកបរដោយឈ្មោះ ថៃ រ៉ាន់ ភេទស្រី អាយុ៥៩ ឆ្នាំមានទីលំនៅ ភូមិសំរោងកញ្ចោច ឃុំឫស្សីលក ស្រុកជីក្រែង ខេត្តសៀមរាប ឈប់ម៉ូតូនៅមុខផ្ទះឈ្មោះ យន់ ឡូន បម្រុងឆ្លងផ្លូវចំពីក្រោយ បណ្តាលឲ្យស្លាប់អ្នកបើកម៉ូតូ។

ភ្លាមៗនោះ អ្នកបើកគោយន្តកន្រៃ្ត បានរត់គេចខ្លួនបាត់ស្រមោល ។

មូលហេតុ៖ អ្នកបើកបរគោយន្តកន្ត្រៃ បើកបរខ្វះការប្រុងប្រយ័ត្ន ។
ក្រោយកើតហេតុ កម្លាំងជំនាញ បានចុះធ្វើការវាស់វែង ចាត់ការតាមនីតិវិធី ចំណែកវត្ថុតាងទាំងពីរ យកទៅរក្សាទុកនៅប៉ុស្តិ៍នគរបាលរដ្ឋបាលឫស្សីលក៕

មតិយោបល់