ព័ត៌មានជាតិ

ជនសង្ស័យ ជួញដូរសារធាតុគ្រឿងញៀនខុសច្បាប់ ត្រូវបានសមត្ថកិច្ច បង្ក្រាបចាប់ផ្ដន្ទាទោស

កំពង់ធំៈ យោងតាម ការិយាល័យផ្សព្វផ្សាយតាមបណ្តាញសង្គម បានឲ្យដឹងថា នៅព្រឹកថ្ងៃទី ០៦ ខែ មីនា ឆ្នាំ២០២០ មន្ត្រីនគរបាលជំនាញ នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ បញ្ចូនជនសង្ស័យ រួមទាំងវត្ថុតាង ទៅសាលាដំបូងខេត្តកំពង់ធំ ដើម្បីចាត់ការបន្ត ។

កិច្ចប្រតិបត្តិការបង្ក្រាបបទល្មើសគ្រឿងញៀន នៅថ្ងៃ ព្រហស្បតិ៍ ១២កើត ខែ ផល្គុន ឆ្នាំ កុរ ឯកស័ក ព.ស២៥៦៣ត្រូវនឹងថ្ងៃទី ០៥ ខែ មីនា ឆ្នាំ២០២០ វេលាម៉ោង ១៦ និង ២០ នាទី ដោយមានការសម្របសម្រួលនីតិវិធី ពីលោក ស៊ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូងខេត្តកំពង់ធំ និងក្រោមដឹកនាំបញ្ជាផ្ទាល់ពី លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ លោកវរសេនីយ៍ឯក ងួន ហ៊ាង នាយការិយាល័យប្រឆាំងគ្រឿងញៀន បានដឹកនាំមន្ត្រីការិយាល័យ ប្រឆាំងគ្រឿងញៀន ចុះបង្ក្រាបបទល្មើសជួញដូរសារធាតុញៀនខុសច្បាប់ ០១ករណី នៅចំណុចមុខសាលាបឋមសិក្សាកំពង់ថ្ម ភូមិ កំពង់ថ្ម ឃុំ កំពង់ថ្ម ស្រុកសន្ទុក ខេត្តកំពង់ធំ ឃាត់ខ្លួនជនសង្ស័យម្នាក់ ឈ្មោះ ជា សុខលី ភេទ ស្រី អាយុ ៣៣ ឆ្នាំ មុខរបរ មិនពិតប្រាកដ រស់នៅភូមិ កំពង់ថ្ម ឃុំ កំពង់ថ្ម ស្រុក សន្ទុក ខេត្តកំពង់ធំ ។

វត្ថុតាងដែលសមត្ថកិច្ចដកហូតបានម្សៅក្រាមពណ៍ស ថ្លា សង្ស័យជាសារធាតុញៀនខុសច្បាប់ចំនួន ០៣ កញ្ចប់ មានទម្ងន់ ១.២ ក្រាម និង
ទូរស័ព្ទដៃចំនួន០១ គ្រឿង។

មន្ត្រីជំនាញ បាននាំជនសង្ស័យ និងវត្ថុតាង ទៅការិយាល័យប្រឆាំងគ្រឿងញៀន នៃស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីកសាងសំណុំរឿងតាមនីតិវិធី ៕

មតិយោបល់