-

នារីម្នាក់បើករថយន្តហាយប្រ៊ីកមួយគ្រឿង បុកខឿនពុះចែកទ្រូងផ្លូវ បណ្តាលឲ្យបែកហៀរប្រេងសាំង

ភ្នំពេញ: នៅវេលាម៉ោង១២និង០០នាទីយប់ថ្ងៃទី១០ ខែមករា ឆ្នាំ២០២២ មានករណីគ្រោះថ្នាក់ចរាចរណ៍ មួយបានកើតឡើង រថយន្តម៉ាកហាយប្រ៊ីក ពាក់ស្លាកលេខភ្នំពេញ 2BQ-0766 ពណ៌ស មួយគ្រឿង បើកបរដោយនារីម្នាក់ បើកបុកខឿនចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តបង្កហៀរប្រេងសាំង និងរងការខូចខាត ទីតាំងកន្លែងកើតហេតុ ម្តុំស្តុបឫស្សីផ្អែម ស្ថិតតាមបណ្តោយផ្លូវ៥០ម៉ែត្រ ក្នុងសង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ។

ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនោះ នៅមុនពេលកើតហេតុ គេឃើញរថយន្តបង្កហេតុមួយគ្រឿងម៉ាកហាយប្រ៊ីក ពណ៌ស បើកបរដោយនារីម្នាក់មិនស្គាល់អត្តសញ្ញាណ ។ ខណ:ពេលធ្វើដំណើរបើកបរមកដល់ត្រង់ចំណុចកើតហេតុ បានបុកខឿន ពុះចែកទ្រូងផ្លូវ បណ្តាលឲ្យរថយន្តហូរប្រេងសាំង រងការខូចខាតយ៉ាងដំណំផងដែរ ។​ ករណីគ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ មិនបណ្តាលឲ្យមនុស្សរងគ្រោះថ្នាក់នោះទេ គ្រាន់តែរងការខូចខាតផ្នែករថយន្តតែប៉ុណ្ណោះ ។ បន្ទាប់ពីកើតហេតុ វត្តមានកម្លាំងសមត្ថកិច្ចប៉ុស្តិ៍នគរបាលរដ្ឋបាលសង្កាត់ព្រៃស បានចុះទៅពិនិត្យតាមនីតិវិធីផ្លូវច្បាប់ ៕

មតិយោបល់