ព្រៃវែងៈ មានការភ្ញាក់ផ្អើលមួយបានកើតឡើង ដោយមានភិក្ខុសង្ឃមួយអង្គ មានជំងឺអាពាធប្រចាំកាយយូរមកហើយ រវើរវាយ បានយកកាំបិតបុ័ងតោមកអារ.កដៃខ្លួនឯង បណ្តាលឲ្យរបួសធ្ងន់ ត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ។
ហេតុការណ៍នេះកើតឡើងនៅម៉ោង៨ព្រឹក ថ្ងៃទី៣ ខែតុលា ឆ្នាំ២០១៨ នៅចំណុចវត្តហាបូរ ភូមិហាបូរ ឃុំមេបុណ្យ ស្រុកស្វាយអន្ទរ ខេត្តព្រៃវែង។
សមត្ថកិច្ចបញ្ជាក់ថា សង្ឃខាងលើមានព្រះនាម ជា វ៉ាន់នី ព្រះជន៣៧ ព្រះវស្សារ ៕


មតិយោបល់