ភ្នំពេញៈ សេចក្ដីរាយការណ៍ឲ្យ Post News ដឹងនៅមុននេះបន្តិចថា បុរសសញ្ជាតិអូស្ត្រាលីម្នាក់ ដែលមានវ័យជាង៧០ឆ្នាំហើយនោះ ត្រូវបានអ្នកបើកតាក់ស៊ីយកមកទម្លាក់ចោលនៅអាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ។ ប៉ុន្តែខណៈគាត់ទៅដល់ទីនោះ ព្រោះតែវ័យជរា ហើយហាក់និយាយស្ដីមិនសូវយល់(វង្វេង) និងរញីរញ័រទៀត គេមិនឃើញមន្ត្រីរបស់អាកាសយាន្តដ្ឋានណាម្នាក់ អើពើជួយគាត់ឡើយ។ សេចក្ដីរាយការណ៍បន្តថា បុរសសញ្ជាតិអូស្ត្រាលីខាងលើ ទំនងជាចង់ត្រឡប់ទៅប្រទេសកំណើតវិញ ហើយអ្នកបានឃើញ និងផ្ដល់ក្ដីអាណិតអាសូរ បានរាយការណ៍ទៅមន្ត្រីនគរបាលអន្តោរប្រវេសន៍ប្រចាំការនៅច្រកព្រលានយន្តហោះអន្តរជាតិភ្នំពេញ…
មតិយោបល់