ព័ត៌មានជាតិ

ព័ត៌មន្ថែម៖ ស្ត្រីលោតទឹក សម្លាប់ខ្លួន លើស្ពានជ្រោយចង្វារ មានជំងឺប្រចាំកាយ ខណៈប្ដីក៏មិន​រវល់អើពើ

ភ្នំពេញៈ ស្ត្រីម្នាក់ មានជំងឺប្រចាំកាយ កើតម្រិញកូនកណ្តុរ នៅក ឈឺសន្លាក់ និងរបេងខួរឆ្អឹង ពេលជួបមុខប្តីៗ រវល់ការងារ ហាក់មិនគិតអើពើ មិនដឹងយ៉ាងម៉េច ស្រាប់តែសម្រេចចិត្តធ្វើដំណើរ តាំងពីកំពង់ចាម មកលោតទឹកសម្លាប់ខ្លួន លើស្ពានជ្រោយចង្វារ ទើបតែរកសពឃើញប៉ុណ្ណោះ។

ករណីប្រទះឃើញនេះ គឺនៅវេលាព្រឹកថ្ងៃទី៧ ខែមិនា ឆ្នាំ ២០២០ ចំណុចខាងជើងស្ពានជ្រោយចង្វារ ក្នុងទឹកទន្លេសាប សង្កាត់ជ្រោយចង្វារ ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ ។

តាមប្រភពព័ត៌មានពី កន្លែងកើតហេតុ បានឲ្យដឹងថា នៅមុនកើតហេតុ មានប្រជាពលរដ្ឋ ប្រទះឃើញសពនារីរងគ្រោះ អណ្តែតទឹកក្នុងទន្លេសាប។

គួររំឭកថា ជនរងគ្រោះ បានមកលោតទឹកសម្លាប់ លើស្ពានជ្រោយចង្វារចាស់ នៅម៉ោង៨ ថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ នៅលើស្ពានជ្រោយចង្វាចាស់ ស្ថិតនៅក្នុងភូមិដើមគ សង្កាត់ជ្រោយចង្វា ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

ជនរងគ្រោះឈ្មោះ ជឹម រំដួល អាយុ៣៤ឆ្នាំ មុខរបរកម្មកររោងចក្រ មានស្រុកកំណើតនៅភូមិស្រម៉ ឃុំស្រម៉ ស្រុកជើងព្រៃ ខេត្តកំពង់ចាម និងមានកូនប្រុសស្រី២នាក់ក្នុងបន្ទុក។

បច្ចប្បន្នសព ត្រូវបានសមត្ថកិច្ច កសាងសំណុំរឿងចាត់ការតាមផ្លូវច្បាប់៕

មតិយោបល់