តាកែវៈ កាលពីវេលាម៉ោង ១១ និង៥៥នាទីព្រឹកថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ មានករណីហិង្សា ដោយចេតនា ស្ថិតនៅភូមិត្រពាំងពងទឹក ឃុំសោម ស្រុកគិរីវង់ ខេត្តតាកែវ។
ជនសង្ស័យឈ្មោះ អ៊ូច ជឿន ភេទប្រុស អាយុ៤០ឆ្នាំ ដែលមានទីលំនៅភូមិ-ឃុំកើតហេតុ។ ជនរងគ្រោះឈ្មោះ ភឿ ភេន ភេទប្រុស អាយុ៣២ឆ្នាំ មានទីលំនៅភូមិជាមួយគ្នា។
សមត្ថកិច្ច បានឲ្យដឹងថា ជនសង្ស័យ បានធ្វើសកម្មភាព យកកាំបិតក្រង៉ុក កាប់ទៅលើជនរងគ្រោះ បណ្តាលឲ្យរងធ្ងន់។
មូលហេតុ៖ ខឹងជនរងគ្រោះ រករឿងចង់ដុតផ្ទះខ្លួន និងស្រវឹងស្រា។
ក្រោយកើតហេតុ កម្លាំងជំនាញ បានចុះដល់កន្លែងកើតហេតុ ធ្វើការឃាត់ខ្លួនជនសង្ស័យ ដើម្បីកសាងសំណុំរឿង ចាត់តាមនីតិវិធី៕

មតិយោបល់