ព្រះសីហនុៈ នៅវេលាម៉ោង ១២ថ្ងៃត្រង់ថ្ងៃទី៧ ខែមីនា ឆ្នាំ២០២០ ស្ថិតក្នុងភូមិ០៣ សង្កាត់លេខ៣ ក្រុង/ព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ បង្កឡើងដោយខ្លួនឯង រថយន្តក្រឡុកស៊ីម៉ង់ត៍ បើកសុខៗ មិនប្រយ័ត្នក៏ ធ្លាក់លូ បណ្តាលឲ្យក្រឡាប់ផ្ងារជើង សំណាងល្អមិនបណ្តាលឲ្យនរណាម្នាក់ រងរបួសនោះទេ។
រថយន្តខាងលើម៉ាក DONGFENG ពណ៌ស ពាក់ផ្លាកលេខ ព្រះសីហនុ 5A-6064 របស់ក្រុមហ៊ុន SP។
ក្រោយកើតហេតុ រថយន្តខាងលើ ត្រូវបានខាងក្រុមហ៊ុន ហៅរថយន្តស្ទួច ចេញពីកន្លែងកើតហេតុផងដែរ៕




មតិយោបល់