ព័ត៌មានជាតិ

គួរឲ្យអាណិតអាសូរណាស់! មិនដឹងជាបានកន្លែងឯណាជ្រកកោន បើកូនៗច្រើនម្ល៉ឹងៗ

កំពង់ស្ពឺ: កាលពីវេលាម៉ោង ១៦ និង១០នាទីថ្ងៃទី០៥ ខែមីនា ឆ្នាំ២០២០ ស្ថិតនៅភូមិព្រះខែ ឃុំដំបូករូង ស្រុកភ្នំស្រួច មានករណីអគ្គិភ័យឆេះផ្ទះពលរដ្ឋ ខណ:ម្ចាស់មិននៅ។

ម្ចាស់ផ្ទះឈ្មោះ ជន ជីម ភេទប្រុស អាយុ៣២ឆ្នាំ និងប្រពន្ធឈ្មោះ វិត ចន្ធូ អាយុ២៩ឆ្នាំ រស់នៅភូមិ-ឃុំកើតហេតុ។ មូលហេតុ៖ បណ្តាលមកពីកូនដុតគ្រាប់ថ្លែស្វាយចន្ទី រាលឆេះដល់ផ្ទះ។

ការខូចខាត៖
-ឆេះអស់ផ្ទះ០១ខ្នងទំហំ៤x៥ម៉ែត្រ ធ្វើអំពីឈើប្រក់ស័ង្កសីជញ្ជាំងស័ង្កសី
-អង្ករចំនួន០១បេ និងស្រូវ០៤បេ និងសម្ភារ:ផ្សេងៗទៀតឆេះខូចខាតទាំងស្រុង៕

មតិយោបល់