ពួកអាជ្ញាធរបាននិយាយពីថ្ងៃអាទិត្យថា ប៉ូលិសនៅក្នុងទីក្រុងចិនភាគខាងត្បូងមួយ បានចាប់ខ្លួនជនសង្ស័យ២៦នាក់ ពីបទវាយប្រហារអាគាររដ្ឋាភិបាល មួយ នឹងបង្កឱ្យមានរបួសស្នាម ជាច្រើន ។
លោក គីវ វ៉េ (Qiu wei) អភិបាលរងក្រុងសានទូ បាននិយាយនៅឯសន្និសីទសារព័ត៌មាន មួយថា ពួកមន្ត្រីភ្នាក់ងារប៉ូលិស និង សមាជិកសាធារណ ជនជាច្រើននាក់ បានរងរបួសដែលរួមមានច្រើនននាក់ ស្ថិតនៅក្នុងស្ថានភាពធ្ងន់ធ្ងរ បន្ទាប់ពីហ្វូងមនុស្សដែលមានកំហឹងមួយក្រុម បានវាយប្រហារ ទៅ លើអាគារគណៈកម្មាធិការបក្សទីក្រុងសានទូ ខេត្តក្វាងទុង ។
លោក គីវ បាននិយាយថា ពួកជនសង្ស័យបានស្តុកទុកនូវកំហឹងជាសាធារណៈ អំពីការ ពង្រីកកន្លែងចាក់សម្រាមមួយ ។ កាលពីមុនពួកជនសង្ស័យ បានញុះញង់ពួកអ្នកភូមិឱ្យរាំងខ្ទប់ ផ្លូវនឹងបានប៉ះទង្គិចគ្នាជាមួយប៉ូលិសដែលធ្វើឱ្យភ្នាក់ងារប៉ូលិសជាង៣០នាក់រងរបួស កាលពីថ្ងៃ ទី៧ ខែកក្កដា ក្នុងការ ប៉ុនប៉ងមួយ ដើម្បីបង្ខំពួកអាជ្ញាធរឱ្យដោះលែងពួកអ្នកលេងល្បែងជាច្រើននាក់ ដែលពួកគេបានចាប់ ។
ប៉ូលិសបានចាប់ខ្លួនជនសង្ស័យព្រមទាំងរឹបអូសយកបានគ្រឿងអាវុធ២០០ដើម ដែលរួម មានទាំង កាំបិត និង ដំបងផងកាលពីថ្ងៃសៅរ៍ ។ តែយ៉ាងណា ក៏ដោយពួកអ្នកស្រុកមួយចំនួន បានប្រាប់ទីភ្នាក់ងារព័ត៌មានចិនស៊ីនហួថា ពួកគេមានការមិនសប្បាយចិត្តអំពីការទូទាត់សងដែលមិនគ្រប់គ្រាន់ បន្ទាប់ពីរ ដ្ឋាភិបាលតម្រូវ យកដីរបស់ពួកគេនោះ ៕
មតិយោបល់