ភ្នំពេញៈ បុរសម្នាក់ធ្វើអត្តឃាតលោត ពីលើអាគារពីជាន់ទី០៦ ចុះមកក្រោម ធ្លាក់ចំរថយន្ត១គ្រឿង ពណ៌ខ្មៅ ពាក់ផ្លាកលេខ ភ្នំពេញ 2BF-0127 បណ្តាលឲ្យរងការខូចខាត និងរបួសធ្ងន់ ត្រូវពលរដ្ឋហៅរថយន្តសង្រ្គោះ បញ្ជូនទៅមន្ទីរពេទ្យកាល់ម៉ែត។
ហេតុការណ៍នេះ បានកើតទ្បើងកាលវេលាម៉ោង ៧និង១៥នាទីយប់ថ្ងៃទី០៧ ខែមីនា ឆ្នាំ ២០២០ ត្រង់ចំណុចអាគារមជ្ឍមណ្ឌ ECC តាមផ្លូវនរោត្ដម ស្ថិតក្នុងភូមិ១០ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន រាជធានីភ្នំពេញ។
ជនរងគ្រោះឈ្មោះ ស៊ិន សារ៉េត ភេទប្រុស អាយុ២៩ឆ្នាំ មុខរបរនៅផ្ទះ ស្នាក់នៅភូមិទួលក្រឡៅ ឃុំគគីរ ស្រុកកៀនស្វាយ ខេត្កកណ្ដាល របួសធ្ងន់។
តាមប្រភពពីសាច់ញាតិ បានឲ្យដឹងថា ជនរងគ្រោះ មានជំងឺប្រចាំកាយ រយៈពេល២ឆ្នាំមកហើយ ដោយតែងតែមកបើកថ្នាំលេបជារៀងរាល់នៅមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត តែនៅថ្ងៃកើតហេតុ គាត់មិនបានដឹងទេថា មូលហេតុអ្វី បានជាជនរងគ្រោះ ធ្វើបែបនេះ។
មូលហេតុ៖ បុរសរងគ្រោះ មានជំងឺប្រចាំកាយ និងមានសតិមិនល្អ៕
មតិយោបល់