ព័ត៌មានជាតិ

បើមានការសង្ស័យ ឬចេញរោគសញ្ញា ទាក់ទងនឹងជំងឺឆ្លង COVID-19 សូមបងប្អូនទៅពិគ្រោះ នៅគ្រប់មន្ទីរពេទ្យតាមបណ្ដាខេត្ត

យោងតាមផេកនាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លង CDC សូមជូនដំណឹងថា បើបងប្អូនសាធារណ:ជនមានរោគសញ្ញាក្តៅខ្លួន ឬមានរោគសញ្ញាផ្លូវដង្ហើម និងទើបធ្វើដំណើរពីប្រទេស ដែលមានឆ្លងជំងឺ COVID-19 ឬប៉ះពាល់ជាមួយអ្នកមានជំងឺ បង្កឡើងដោយមេរោគ COVID-19 ក្នុងអំឡុងពេល១៤ថ្ងៃមុនចេញរោគសញ្ញា សូមអញ្ជើញទៅពិគ្រោះ ជំងឺនៅមន្ទីរពេទ្យខ្មែរ-សូវៀតនៅភ្នំពេញ និងនៅគ្រប់មន្ទីរពេទ្យខេត្ត នៅបណ្តាខេត្តទាំងអស់នៅទូទាំងប្រទេស។

ក្នុងករណីគ្រូពេទ្យពិនិត្យឃើញថា ចូលករណីសង្ស័យ ដែលតម្រូវឱ្យយកវត្ថុ ឬតម្រូវឱ្យសម្រាកពេទ្យ អ្នកជំងឺទាំងនេះ នឹងមិនមានការបង់ថ្លៃ ធ្វើតេស្តរកមេរោគ COVID-19 និងតម្លៃព្យាបាលទេ ដែលបញ្ជាក់ថា មានវិជ្ជមាន COVID-19 ។
ការអនុវត្តន៍នេះ នឹងធ្វើឡើងទាំងជនជាតិខ្មែរ និងជនជាតិបរទេសទាំងអស់។
ពត៌មានបន្ថែមសូមទាក់ទងលេខ ១១៥៕

មតិយោបល់