ព័ត៌មានជាតិ

ប៊ិះទៅហើយ! រថយន្តធុនធំ១គ្រឿង បើកលឿនក្រឡាប់ផ្ងារជើង នៅផ្លូវជាតិលេខ៤

ព្រះសីហនុ: កាលពីវេលាម៉ោង៧ និង៣០នាទី ព្រឹកថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ តាមបណ្ដោយផ្លូវជាតិលេខ៤ ត្រង់ចំណុចអូរត្រាវ ឃុំបិតត្រាំង ស្រុកព្រៃនប់ ខេត្ដព្រះសីហនុ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយ ដោយរថយន្ដធុនធំ ១គ្រឿង បើកសុខៗ ស្រាប់តែក្រឡាប់ផ្ងារជើង។

ដំណើររឿង៖ មុនកើតហេតុ គេឃើញបុរសម្នាក់ បើកបររថយន្តធុនធំមួយ ម៉ាក Hyandai ពាក់ផ្លាកលេខ ភ្នំពេញ 3E-4109 ធ្វើដំណើរពីជើងទៅត្បូង ក្នុងល្បឿនយ៉ាងលឿន បណ្ដាលឲ្យក្រឡាប់ផ្ងារជើង សំណាងល្អតៃកុង គ្រាន់តែរងរបួសស្រាលប៉ុណ្ណោះ។

ក្រោយកើតហេតុ សមត្ថកិច្ច ចុះវាស់វែង និងយករថយន្ត ចេញពីទីតាំងកើតហេតុ ដើម្បីកុំឲ្យស្ទះចរាចរណ៍៕

មតិយោបល់