ព្រះសីហនុៈ កាលពីវេលាម៉ោង ៤រសៀលថ្ងៃទី៨ ខែមីនា ឆ្នាំ២០២០ មានករណីគ្រោះថ្នាក់ចរាចរណ៍រថយន្តបុកម៉ូតូ ស្ថិតចន្លោះគីឡូម៉ែត្រលេខ១៩២-១៩៣ ភូមិបត់សិរមាន់ ឃុំព្រៃនប់ ស្រុកព្រៃនប់ ខេត្តព្រះសីហនុ ។
ដំណើររឿង៖ មុនពេលកើតហេតុមានម៉ូតូមួយគ្រឿងម៉ាក HONDA-WAVE ពណ៌ខ្មៅ គ្មានពាក់ផ្លាកលេខ ធ្វើដំណើរពីភ្នំពេញទៅព្រះសីហនុ លុះមកដល់ចំណុចខាងលើ បានបើកជ្រុលចូលមកចំណែកផ្លូវម្ខាងឆ្វេងដៃរបស់ខ្លួន ក៏ត្រូវរថយន្តធំដឹកដែក ០១គ្រឿងពាក់ផ្លាកលេខ ភ្នំពេញ 3C-0194 បុកប៉ះចំពីមុខធ្លាក់មកដល់ដីក្រហម ក្នុងទិសដៅផ្ទុយគ្នា បណ្ដាលឲ្យអ្នកបើកបរម៉ូតូ ២នាក់ប្ដីប្រពន្ធស្លាប់។
ក្រោយពីកើតហេតុសមត្ថកិច្ច ចុះដល់ទីតាំងវាស់វែង យកវត្ថុតាងទៅរក្សាទុក នៅអធិការដ្ឋាននគរបាលស្រុក ដើម្បីរង់ចាំដោះស្រាយតាមនីតិវិធី ចំណែកសព រក្សាទុកចាំក្រុមគ្រួសារ ទៅយកមកធ្វើបុណ្យ។
សូមបញ្ជាក់៖ ករណីនេះ ទាំងអ្នកបើកបររថយន្ត និងជនរងគ្រោះ មិនស្គាល់អត្តសញ្ញាណ៕




មតិយោបល់